សមាគមចំណីអាហារវៀតណាម បានបង្ហាញទិន្នន័យនាំចេញអង្ករពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ដោយសម្រេចបានការនាំចេញ ២៦៨ ៧០០តោន សរុបជាទឹកប្រាក់ ១៦៥,៧លានដុល្លារ។
តាមដានជាមួយយើង៖ Million Times
តាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន VNExpress បានឲ្យដឹងថា រយៈពេលកន្លះខែដំបូងនៃដើមឆ្នាំ២០២៥ ការនាំចេញអង្ករមានកំណើន ៣៨,៧% ខណៈតម្លៃវិញកើនឡើង ២៣,២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ទោះជាទទួលបានផលវិជ្ជមានតាំងពីដើមឆ្នាំ តែសមាគមចំណីអាហារវៀតណាមព្យាករថា ទីផ្សារអង្ករនៅឆ្នាំនេះ នឹងមានសភាពតានតឹង ក្រោយប្រទេសឥណ្ឌាប្រកាសបើកការនាំចេញអង្ករវិញ។ ពួកគេក៏បានព្យាករថា ការនាំចេញអង្ករក្នុងឆ្នាំនេះ ទំនងសម្រេចបានត្រឹម ៧,៥លានតោនប៉ុណ្ណោះ តិចជាងកាលពីឆ្នាំ២០២៤ ដែលបាននាំចេញរហូតដល់ជាង ៩លានតោន៕
អត្ថបទ៖ Luffy រូបភាព៖ VEN