Toyota រក្សាម្កុដ ៥ឆ្នាំជាប់គ្នា ជាស្ដេចត្រាញ់លក់រថយន្តបានច្រើនបំផុតលើពិភពលោក

សារព័ត៌មាន Reuters បានចុះផ្សាយនាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករាថា ក្រុមហ៊ុន Toyota បានលក់រថយន្ត ១០,៨លានគ្រឿងក្នុងឆ្នាំ២០២៤ និងបានក្លាយជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតលើពិភពលោក រយៈពេល ៥ឆ្នាំជាប់ៗគ្នា។

តាមដានជាមួយយើង៖ Million Times

បើទោះជាលក់រថយន្តបានច្រើនបំផុតមែន តែស្ថិតិប្រចាំឆ្នាំ២០២៤ របស់ Toyota បានថយចុះប្រហែល ៣,៧% បើធៀបនឹងឆ្នាំ២០២៣ ដោយសារការលក់នៅប្រទេសជប៉ុន និងចិនមានការធ្លាក់ចុះខ្លាំង។

មូលហេតុដែលធ្វើឲ្យ Toyota ក្លាយជាកំពូលអ្នកលក់រថយន្តបានច្រើនបំផុតលើលោក ដោយសារកត្តាតម្លៃសមរម្យ និងកេរ្តិ៍ឈ្មោះក្រុមហ៊ុនដែលបានកសាងឡើងរាប់សិបឆ្នាំ រួមទាំងទីផ្សារដ៏ធំទាំងនៅអាមេរិក និងតំបន់អាស៊ី។

បច្ចុប្បន្ន ក្រុមហ៊ុន Toyota Motor Corporation ផលិតរថយន្តក្រោមម៉ាកយីហោចំនួន ៤ធំៗរួមមាន Daihatsu, Hino, Lexus និង Toyota៕

អត្ថបទ៖ Luffy រូបភាព៖ Reuters