ការដឹកនាំក្រុមហ៊ុននីមួយៗមិនមែនជារឿងងាយស្រួលឡើយ ហើយបើសិនជាក្រុមហ៊ុនកាន់តែធំ តម្លៃខ្ទង់រយពាន់លានដុល្លារ នោះតួនាទីរបស់នាយកប្រតិបត្តិច្បាស់ជាតម្រូវឲ្យមានលក្ខខណ្ឌ និងទំនួលខុសត្រូវខ្ពស់ជាមិនខាន។
តាមដានជាមួយយើង៖ Million Times
ក្រៅពីការទទួលខុសត្រូវខ្ពស់ CEO ប្រចាំក្រុមហ៊ុនលំដាប់ៗអន្តរជាតិទាំងនោះ ក៏ទទួលបាននូវប្រាក់បៀវត្សន៍មិនតិចនោះដែរ តួយ៉ាងលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla អាចរកចំណូលបានជាង ២០ពាន់លានដុល្លារឯណោះ ពីមុខតំណែងក្នុងក្រុមហ៊ុនរថយន្តអគ្គិសនីមួយនេះ។
ខាងក្រោមគឺជាបញ្ជីឈ្មោះ CEO ១០រូប ដែលទទួលបានប្រាក់បៀវត្សន៍ប្រចាំឆ្នាំច្រើនបំផុតលើលោក គិតត្រឹមចុងឆ្នាំ២០២៤៖
លេខរៀង | ឈ្មោះ | ប្រាក់បៀវត្សន៍ប្រចាំឆ្នាំ | ក្រុមហ៊ុន |
១ | Elon Musk | ២៣,៥ពាន់លានដុល្លារ | Tesla |
២ | Tim Cook | ៧៧០,៥លានដុល្លារ | Apple |
៣ | Jensen Huang | ៥៦១លានដុល្លារ | Nvidia |
៤ | Reed Hastings | ៤៥៣,៥លានដុល្លារ | Netflix |
៥ | Leonard Schleifer | ៤៥២,៩លានដុល្លារ | Regeneron Pharmaceuticalsm |
៦ | Marc Benioff | ៤៣៩,៤លានដុល្លារ | Salesforce |
៧ | Satya Nadella | ៣០៩,៤លានដុល្លារ | Microsoft |
៨ | Robert A. Kotick | ២៩៦,៧លានដុល្លារ | Activision Blizzard |
៩ | Hock E. Tan | ២៨៨លានដុល្លារ | Broadcom |
១០ | Sundar Pichai | ២៨០លានដុល្លារ | Alphabet |
អត្ថបទ៖ Luffy រូបភាព៖ Startup Talky