លោក Vivek Ramaswamy បានប្រកាសដើរចេញពីនាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល ឬហៅកាត់ថា DOGE រយៈពេលប៉ុន្មានម៉ោង ក្រោយលោក Donald Trump ស្បថចូលកាន់តំណែង។


ទីភ្នាក់ងារព័ត៌មាន Associated Press បានចុះផ្សាយថា អ្នកនាំពាក្យនាយកដ្ឋាន DOGE អ្នកនាង Anna Kelly បានបញ្ជាក់ច្បាស់ថា អ្នកជំនួញរូបនេះពិតជាបោះចោលតំណែងជាសហប្រធាន DOGE ពិតមែន ដោយសាររូបលោកមានគោលបំណងឈរឈ្មោះជាអភិបាលក្រុង។
នាង Kelly បានប្រាប់ទៅកាន់ AP ថា «គាត់ (Vivek) មានបំណងឈរឈ្មោះជាអភិបាលក្រុង នៅរដ្ឋកំណើតរបស់លោកគឺ Ohio នាចុងខែនេះ ដែលវាតម្រូវឲ្យលោកត្រូវតែស្ថិតនៅក្រៅប្រព័ន្ធ DOGE ផ្អែកតាមរចនាសម្ព័ន្ធដែលពួកយើងបានចែង»។
ក្រោយការប្រកាសចាកចេញរបស់លោក Vivek Ramaswamy មហាសេដ្ឋីកំពូលលុយ Elon Musk ទំនងត្រូវដឹកនាំនាយកដ្ឋានប្រសិទ្ធភាពការងារ DOGE តែម្នាក់ឯង ដ្បិតវាត្រូវបានបង្កើតឡើងស្របតាមគោលដៅរបស់ប្រធានាធិបតី Donald Trump និងមេធំ Tesla ដែលមានបំណងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ Yahoo