ចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់ Trump សន្យាដោះស្រាយបញ្ហាជនអន្តោប្រវេសន៍មុនគេ

កាលពីយប់ថ្ងៃទី១៩ ខែមករា លោក Donald Trump បានប្រកាសប្រាប់ដល់ក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់ ដែលប្រមូលផ្ដុំគ្នាក្នុងទីក្រុងវ៉ាស៊ីងតោនថា លោកនឹងដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ដំបូងបំផុត ពេលស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

លោក Trump បានស្រែកប្រាប់ទៅកាន់អ្នកគាំទ្រនៅទីលាន Capital One Arena ថា «នៅពេលព្រះអាទិត្យលិចនាថ្ងៃស្អែក ការឈ្លានពាននៅក្នុងប្រទេសរបស់យើងនឹងឈានដល់ទីបញ្ចប់»។

អនាគតប្រធានាធិបតីអាមេរិកទី៤៧ រូបនេះបាននិយាយម្ដងហើយម្ដងទៀតថា លោកនឹងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ ដែលសំងំរស់នៅលើទឹកដីអាមេរិកលក្ខណៈទ្រង់ទ្រាយធំបំផុតប្រចាំប្រវត្តិសាស្ត្រ ពេលលោក្លាយជាប្រធានាធិបតី។ ប៉ុន្តែដើម្បីអាចអនុវត្តផែនការមួយនេះបាន រដ្ឋាភិបាលទំនងចំណាយពេលរាប់សិបឆ្នាំ និងថវិកាមិនតិចជាង ៨៨ពាន់លានដុល្លារក្នុងមួយឆ្នាំឡើយ។

ការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ គឺជារឿងសំខាន់បំផុតមួយដែលលោក Trump និងអ្នកគាំទ្ររបស់លោក តែងតែចង់ធ្វើ ដ្បិតពួកគេយល់ឃើញថា ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ ជាជនឈ្លានពានចូលសំងំរស់នៅទឹកដីអាមេរិក ដណ្ដើមការងារប្រជាជន និងកិបកេងផលប្រយោជន៍ពីរដ្ឋាភិបាល តាមរយៈកម្មវិធីជំនួយផ្សេងៗ៕

អត្ថបទ៖ Luffy រូបភាព៖ Reuters