របាយការណ៍ស្ដីពីចំនួនប្រជាជនសរុបក្នុងឆ្នាំ២០២៤ របស់ប្រទេសចិនបានបង្ហាញថា អត្រាមរណភាព មានចំនួនច្រើនជាងអត្រាកំណើន និងមានចំនួនធ្លាក់ចុះរយៈពេល ៣ឆ្នាំផ្ទួនៗ។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ចំនួនប្រជាជនចិនបានថយចុះប្រហែល ១,៣៩លាននាក់ ពី ១,៤០៩ពាន់លាននាក់ក្នុងឆ្នាំ២០២៣ មកនៅត្រឹម ១,៤០៨លាននាក់ក្នុងឆ្នាំ២០២៤។
ការថយចុះនៃចំនួនប្រជាជន បានធ្វើឲ្យប្រទេសចិនជួបនូវហានិភ័យកង្វះខាតកម្លាំងពលកម្ម និងការថយចុះនៃតម្រូវការអតិថិជន ដែលកំពុងជាបញ្ហាប្រឈមខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ជាការឆ្លើយតបចំពោះបញ្ហាខាងលើ រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការលើកកំពស់ប្រជាជន ឲ្យព្យាយាមយកកូន ដោយសន្យាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន រួមមានថ្លៃថែទាំម្ដាយនិងកូន ក៏ដូចជាការប្រាក់បៀរវត្សន៍នានា។
ប៉ុន្តែប្រជាជនចិន ជាពិសេសគូស្នេហ៍វ័យក្មេងជាច្រើន បានបង្ហាញឲ្យឃើញច្បាស់ថា ពួកគេមិនចង់បានកូនឡើយ ដ្បិតថ្លៃថែទាំកុមារ និងតម្លៃសិក្សា ត្រូវការចំណាយខ្ពស់ គួបផ្សំភាពមិនច្បាស់លាស់នៃទីផ្សារការងារ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចដែលកំពុងងើបយឺតទៀត រឹតតែធ្វើឲ្យពួកគេព្រួយបារម្ភខ្លាំងពីការចាប់ផ្ដើមបង្កើតគ្រួសាររៀងៗខ្លួន៕
អត្ថបទ៖ Luffy រូបភាព៖ Anadolu