អតីតទីប្រឹក្សាពិសេសអាមេរិក Jack Smith លាលែងពីតំណែងក្នុងក្រសួងយុត្តិធម៌

លោក Jack Smith អតីតទីប្រឹក្សាពិសេសអាមេរិកបានដាក់ពាក្យលាលែងពីមុខតំណែងនៅក្នុងក្រសួងយុត្តិធម៌ កាលពីថ្ងៃសុក្រ ទី១០ ខែមករា មុនពេលលោក Donald Trump ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកពេញសិទ្ធនាថ្ងៃទី២០ ខែមករា ខាងមុខ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា ការលាលែងរបស់លោក Smith គឺជារឿងដែលត្រូវបានរំពឹងទុករួចស្រេចហើយ ដ្បិតអនាគតមេដឹកនាំអាមេរិកធ្លាប់បាននិយាយថា លោកនឹងបណ្ដេញលោក Smith ចេញពីការងារ ក្រោយស្បថចូលកាន់តំណែងភ្លាមៗ។

វិវាទរវាងលោក Trump និងលោក Smith បានឆេះឡើងដំបូងតាំងពីឆ្នាំ២០២០ បន្ទាប់ពីទីប្រឹក្សាពិសេសអាមេរិក បើកការចោទប្រកាន់លើលោក Trump ថា បានល្មើសច្បាប់ជាច្រើនករណី រាប់បញ្ចូលទាំងការរំលោភ​សេពសន្ថវៈ​ ការជ្រៀតជ្រែងព្រឹត្តិការណ៍បោះឆ្នោត និងបន្លំប្រតិបត្តិការក្រុមហ៊ុនជាដើម។

លោក Donald Trump ក៏បានបញ្ចេញមតិជុំវិញការចាកចេញរបស់លោក Smith នៅលើបណ្ដាញសង្គម Truth Social ថា លោក Smith កន្លងមកមិនដែលបានសម្រេចអ្វីជាដុំកំភួន និងមានតែបំផ្លាញជីវិតមនុស្សរាប់រយនាក់ ពោលការចាកចេញរបស់លោកគឺជាផលចំណេញសម្រាប់ជនជាតិអាមេរិក៕

អត្ថបទ៖ Luffy រូបភាព៖ Forbes