ច្បាប់ថ្មីមួយត្រូវបានគេរំពឹងថានឹងធ្វើឱ្យក្រុមហ៊ុនទូរគមនាគមន៍ និងស្ថាប័នហិរញ្ញវត្ថុកាន់តែទទួលខុសត្រូវចំពោះការខាតបង់របស់ជនរងគ្រោះដោយសារឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ប៉ុន្តែការកំណត់គណនេយ្យភាព និងសំណងនឹងទំនងជាផ្អែកលើករណីនីមួយៗ។
ក្រិត្យគ្រាអាសន្នដែលបានធ្វើសេចក្តីព្រាងច្បាប់ឆ្នាំ២០២៣ ស្តីពីវិធានការទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ត្រូវបានគេរំពឹងថានឹងចូលជាធរមានក្នុងខែមករានេះ ដោយតម្រូវឱ្យស្ថាប័នហិរញ្ញវត្ថុ និងប្រតិបត្តិករទូរគមនាគមន៍ចែករំលែកការទទួលខុសត្រូវកាន់តែច្រើនសម្រាប់ជនរងគ្រោះបាត់បង់ពីការបោកប្រាស់។
យ៉ាងណា សេចក្តីព្រាងច្បាប់នេះ ប្រហែលជាមិនធានាថា អ្នកប្រើប្រាស់ដែលរងផលប៉ះពាល់នឹងត្រូវបានផ្តល់សំណងទេ ដោយសារអង្គហេតុអាចត្រូវបានពិចារណាលើករណីនីមួយៗ។ ច្បាប់ថ្មីនេះត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់តិចតួចលើវិស័យទូរគមនាគមន៍ និងធនាគារ។ នេះបើយោងតាមអ្នកវិភាគ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល លោក Prasert Jantararauangtong បាននិយាយថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានបង្ហាញដល់គណៈរដ្ឋមន្ត្រីក្នុងសប្តាហ៍នេះ។ លោកថា ជាគោលការណ៍ច្បាប់នេះមានគោលបំណងធានាឱ្យភាគីទាំងអស់ទទួលខុសត្រូវកាន់តែខ្លាំងចំពោះអតិថិជនដែលរងផលប៉ះពាល់ដោយសារការបោកប្រាស់។ លោកបន្តថា ច្បាប់នេះអនុវត្តចំពោះស្ថាប័នហិរញ្ញវត្ថុ ប្រតិបត្តិករទូរគមនាគមន៍ និងវេទិកាសង្គម និងគេហទំព័រ។
លោក Prasert និយាយថា រដ្ឋាភិបាលចង់ឱ្យសារទូរស័ព្ទដែលគួរឱ្យសង្ស័យត្រូវបានដកចេញភ្លាមៗដោយប្រតិបត្តិករបណ្តាញ ឬពួកគេនឹងទទួលខុសត្រូវ ប្រសិនបើសារទាំងនេះនាំឱ្យអតិថិជនបាត់បង់ប្រាក់ទៅឱ្យអ្នកបោកប្រាស់។
លោកមានប្រសាសន៍ថា ប្រសិនបើស្ថាប័នហិរញ្ញវត្ថុបរាជ័យក្នុងការធានាបាននូវប្រព័ន្ធការពារគ្រប់គ្រាន់ និងការខាតបង់ហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់ដែលបណ្តាលមកពីគណនីធនាគារ នោះស្ថាប័ននឹងទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុចំពោះជនរងគ្រោះ។
លោក Prasert បាននិយាយបន្ថែមថា យន្តការច្បាប់បែបនេះត្រូវបានគេប្រើនៅក្នុងប្រទេសផ្សេងទៀតដូចជាប្រទេសសិង្ហបុរី។ លោកថា រដ្ឋាភិបាលរំពឹងថាច្បាប់ដែលបានធ្វើវិសោធនកម្មនេះ នឹងពន្លឿនការតាមដាន ការបង្កក និងការប្រគល់ប្រាក់ជូនជនរងគ្រោះវិញ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Bangkok Post