លោក Xi មិនអាចចូលរួមពិធីឡើងកាន់តំណែងរបស់លោក Trump ដោយផ្ទាល់ឡើយ

កាលពីថ្ងៃទី០៩ ខែមករា សារព័ត៌មាន Financial Times បានរាយការណ៍ថា ប្រធានាធិបតីចិន Xi Jinping នឹងបញ្ជូនឥស្សរជនជាន់ខ្ពស់មួយរូប ជាអ្នកតំណាងក្នុងការចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក របស់លោក Donald Trump នាថ្ងៃទី២០ ខែមករាខាងមុខ។

តាមដានជាមួយយើង៖ Million Times

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រាប់ទៅកាន់ក្រុមការងារលោក Trump ថា មេដឹកនាំកំពូលចិនមិនអាចចូលរួមពិធីនោះដោយផ្ទាល់ឡើយ ហើយលោកនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូបចូលរួមជំនួស និងបើកកិច្ចពិភាក្សាជាមួយក្រុមការងារលោក Trump ក្រោយចប់កម្មវិធី។

សារព័ត៌មាន FT បានអះអាងថា បេក្ខភាពដែលនឹងតំណាងលោក Xi ចូលរួមកម្មវិធីឡើងកាន់តំណែងរបស់លោក Trump អាចជាអនុប្រធានាធិបតី Han Zheng ឬក៏ប្រមុខការទូត Wang Yi។

តែក្រុមទីប្រឹក្សារបស់លោក Trump ទំនងចង់ឃើញវត្តមានបុគ្គលម្នាក់ ជាជាងឥស្សរជនជាន់ខ្ពស់ទាំង២របស់ចិន នោះគឺលោក Cai Qi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយចិន ដែលមានអំណាចខ្លាំងជាង និងមានរហស្សនាមថាជាដៃស្ដាំរបស់បុរសខ្លាំងរដ្ឋចិន Xi Jinping៕

អត្ថបទ៖ Luffy រូបភាព៖ AP