ក្រុមហ៊ុន Henley & Partners ដែលជំនាញលើការផ្ដល់សេវាកម្មទីប្រឹក្សាលំនៅឋាន និងសញ្ជាតិទូទាំងសកលលោក បានបញ្ចេញរបាយការណ៍ស្ដីពីលិខិតឆ្លងដែន ដែលមានឥទ្ធិពលបំផុតលើលោក ដោយក្នុងនោះក៏រាប់បញ្ចូលតំបន់អាស៊ានដូចគ្នា។
តាមដានជាមួយយើង៖ Million Times
នៅក្នុងតំបន់អាស៊ាន ប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតនោះគឺប្រទេសសិង្ហបុរី ស្របពេលប្រទេសកម្ពុជាឈរនៅលេខរៀងទី០៨ នាំមុខប្រទេសវៀតណាម ដែលមានលិខិតឆ្លងដែនអាចធ្វើដំណើរទៅច្រើនប្រទេស ដោយមិនទាមទារទិដ្ឋាការ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសប្រចាំតំបន់អាស៊ាន ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតក្នុងឆ្នាំ២០២៥៖
លេខរៀង | ប្រទេស | ចំនួនប្រទេសអាចធ្វើដំណើរដោយមិនទាមទារទិដ្ឋាការ |
1 | សិង្ហបុរី | 195 |
2 | ម៉ាឡេស៊ី | 183 |
3 | ប្រ៊ុយណេ | 166 |
4 | ទីម័រខាងកើត | 97 |
5 | ថៃ | 82 |
6 | ឥណ្ឌូណេស៊ី | 76 |
7 | ហ្វីលីពីន | 67 |
8 | កម្ពុជា | 53 |
9 | វៀតណាម | 51 |
10 | ឡាវ | 49 |
11 | មីយ៉ាន់ម៉ា | 46 |
អត្ថបទ៖ Luffy រូបភាព៖ TTG