អភិបាល​រាជធានីភ្នំពេញ​ ចុះពិនិត្យផ្លូវប៉េតុង និង​ស្ពាន​ឆ្លង​កាត់​ប្រឡាយ​អូរវែង ស្ថាបនាដោយគម្រោង KK The Residence 598

លោក ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​កាត់​ប្រឡាយ​អូរវែង ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​៨​ ខែមករា​ ឆ្នាំ​២០២៥ ដែលមានការចូលរួមពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ។

ក្នុងឱកាសចុះពិនិត្យនោះ អភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌឬស្សីកែវ ក៏បានពិនិត្យមើលវឌ្ឍនភាពការសាងសង់ស្ពាន​ឆ្លង​កាត់​ប្រឡាយ​អូរវែង ត្រង់ចំណុចគម្រោងបុរី KK The Resistance 598 ដែលអ្នកឧកញ៉ា គឹម សុខអេង បានស្ថាបនារួចរាល់ហើយនាពេលថ្មីៗកន្លងទៅ ដើម្បីបំរើផលប្រយោជន៍ជាតិ។

តាមដានជាមួយយើង៖ Million Times

នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនអ្នកឧកញ៉ា គឹម សុខអេង បានសម្តែងនូវក្តីរីករាយស្វាគមន៍វត្តមានអភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌឫស្សីកែវ ដែលបានអញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់គម្រោង KK The Residence 598 ពិសេសការស្ថាបនាប្រព័ន្ធប្រឡាយដែលមានស្ពាន និងផ្លូវប៉េតុងអាមេផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ឯក ឃុនឌឿន អភិបាលរង​រាជធានី​ភ្នំពេញ ក៏បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះ​ត្រួតពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​បេតុង និង​ស្ពាន​ឆ្លង​កាត់​ប្រឡាយ​ទឹក​អូវែង​បឹង​ឈូក ដែលត្រូវបានសាងសង់ឡើងដោយគម្រោង ខេខេ ដឹរេស៊ីដិន ៥៩៨ ស្ថិត​នៅ​ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផ្តល់ឲ្យ