ពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកជាលើកទី២ របស់លោក Donald Trump បានប្រមែប្រមូលលុយច្រើនជាង ២០០លានដុល្លារ ដោយក្នុងនោះ ១៥០លានដុល្លារ បានមកពីការបរិច្ចាគរបស់ក្រុមមហាសេដ្ឋី ខណៈ ៥០លានដុល្លារទៀត គឺជាថវិកាសេសសល់ពីយុទ្ធនាការឃោសនារកសន្លឹកឆ្នោត។
តាមដានជាមួយយើង៖ Million Times
ប្រភពជិតស្និទ្ធបានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន New York Times ថា មូលនិធិរៀបចំពិធីតែងតាំងប្រធានាធិបតីរបស់លោក Trump សារនេះ មានចំនួនលើសកាលឆ្នាំ២០១៧ សឹងទ្វេដង ពោលពេលក្លាយជាមេដឹកនាំអាមេរិកដំបូង ពិធីឡើងកាន់តំណែងរបស់មហាសេដ្ឋីរូបនេះ ប្រមូលលុយបានប្រហែល ១០៧លានដុល្លារ។
សូមជម្រាបដែរថា លោក Donald Trump នឹងក្លាយជាប្រធានាធិបតីអាមេរិកទី៤៧ ដោយត្រៀមឡើងកាន់តំណែងផ្លូវការនៅថ្ងៃទី២០ ខែមករាខាងមុខ៕
អត្ថបទ៖ Luffy រូបភាព៖ RBC