នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមករា ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បានប្រកាសដកហូតតំណែងជាសមាជិកក្រុមប្រឹក្សាភិបាលសន្តិសុខជាតិ (NSC) របស់អនុប្រធានាធិបតី លោកស្រី Sara Duterte។
តាមដានជាមួយយើង៖ Million Times
សារព័ត៌មានហ្វីលីពីន Brigadanews បានចុះផ្សាយថា ក្រៅពីលោកស្រី Sara ប្រធានាធិបតី Marcos Jr. ក៏ដកអតីតប្រធានាធិបតីចំនួន ៣រូបរួមមាន Joseph Estrada, Gloria Macapagal-Arroyo និង Rodrigo Duterte ពីសមាសភាពសមាជិក NSC ផងដែរ។
រដ្ឋលេខាធិការ NSC លោក Lucas Bersamin បានបញ្ជាក់ថា ប្រធានាធិបតីមានអំណាចគ្រប់គ្រាន់ ក្នុងការដក ឬតែងតាំងបុគ្គលណាម្នាក់ នៅក្នុងក្រុមប្រឹក្សាភិបាលសន្តិសុខជាតិ បើសិនជាចាំបាច់៕
អត្ថបទ៖ Luffy រូបភាព៖ Malay Mail