កំពុង​ល្បី CNN ​ចុះ​ផ្សាយ​អាកាសយានដ្ឋាន​អន្ដរជាតិ​តេជោ ​ជា​ស្ថាបត្យកម្ម​ធំ​បំផុត​មួយ​នៅ​អាស៊ី​

សារព័ត៌មាន​ CNN ​បាន​ចុះ​ផ្សាយ​សរសើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិតេជោ (Techo International Airport) ដែល​កំពុង​សាងសង់ ​ថា​ជា​ស្ថាបត្យកម្ម​ល្អ​ឯក​នៅ​លើ​ពិភព​លោក​ក្នុង​ឆ្នាំ​ ២០២៥​ នេះ​។

តាមដានជាមួយយើង៖ Million Times

​CNN ​បាន​គាស់​កកាយ​ពី​ស្ថាបត្យកម្ម​ធំ​ៗ ​និង​ពិសេស​ៗ​រហូត​ដល់ ​១១ ​នៅ​លើ​លោក​ ដែល​កំពុង​សាងសង់ ហើយអាច​រួច​រាល់​ក្នុង​ឆ្នាំ ២០២៥ ​នេះ។ ​ក្នុង​នោះកាសយានដ្ឋាន​អន្តរជាតិតេជោ គឺ​ជា​អាកាស​យាន​ដ្ឋាន​ Greenfield ដែលមានផ្ទៃដីសរុប ២ ៦០០ ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពី​រាជ​ធានី​ភ្នំ​ពេញ។ ថវិកា​វិនិយោគ​សម្រាប់​ដំណាក់​កាល​ទី​១ ​គឺ ​១ ៥០០​ លាន​ដុល្លារ ដោយ​មិន​រាប់​បញ្ចូល​ដី​ព្រលាន​យន្ត​ហោះ។ អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ ជា​ប្រភេទ​ 4F គឺប្រភេទព្រលាន​យន្តហោះធំ ដែល​អាច​នឹង​ស្រូប​យក និង​ទទួល​បាន​ការហោះហើរពីឆ្ងាយឆ្លងទ្វីប​បាន​។

ប្រភព​ដដែល​បាន​រាយការណ៍​បន្ថែម​ថា ​គម្រោង​អាកាសយានដ្ឋាន​តេជោ គ្រោង​​​បើក​ដំណើរការ​នៅ​ខែ​កក្កដា​ ឆ្នាំ​ ២០២៥ ​ខាង​មុខ​នេះ ​ដោយ​មាន​សមត្ថភាព​ទទួល​បាន​អ្នក​ដំណើរ​ប្រចាំ​ឆ្នាំ​ក្នុង​ដំណាក់​កាល​ដំបូង​ចំនួន​ ១៣​ លាន​នាក់។ ខណៈបច្ចុប្បន្ននេះ គម្រោងសាងសង់ សម្រេចបានប្រហែលជាង ៩០%។

ជាមួយ​នឹង​ទម្រង់​ដែល​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ការ​រចនា​បែប​ប្រពៃណី​របស់​ខ្មែរ​ ដំបូល​ចំណត​របស់​ស្ថានីយ​ត្រូវ​បាន​គាំទ្រ​ដោយ​ “ដើមឈើ” ​រចនា​សម្ព័ន្ធ​ជា​បន្ត​បន្ទាប់​ (ដើម​ឈើ​ពិត​នឹង​កើន​ឡើង​តាម​ចន្លោះ​កណ្តាល​ដ៏​ធំ​ផង​ដែរ)។ ដំបូល​នឹង​រចនា​តាម​ក្រឡា​ចត្រង្គ​របស់​រចនា​សម្ព័ន្ធ​ដែល​ត្រង​ពន្លឺ​ថ្ងៃ ​និង​បំភ្លឺ​ផ្នែក​ខាង​ក្នុង​ដែល​ពោរពេញ​ដោយ​រុក្ខជាតិ​បៃតង​ត្រូ​ពិច ខណៈ​ពេល​ដែល​អ្នក​ដំណើរ​នឹង​ទៅ​ដល់​ច្រក​ទ្វារ​របស់​ពួកគេ​តាម​រយៈ​ស្លាប​ពីរ​ដែល​មាន​រាង​ដូច​ខ្យល់។ ទាំងនេះ​ជាការរៀបរាប់​របស់សារព័ត៌មានអាមេរិក​លំដាប់ពិភពលោក CNN៕

អត្ថបទ៖ មេរ៉ា៖ រូបភាព៖ CNN