ក្រុមហ៊ុនលក់រាយកូរ៉េខាងត្បូង Shinsegae មានបំណងបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនយក្សចិន Alibaba International ដើម្បីបង្កើនការប្រកួតប្រជែងលើទីផ្សារអនឡាញ។
តាមដានជាមួយយើង៖ Million Times
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា Shinsegae គ្រោងប្រើភាគហ៊ុន ១០០% របស់ខ្លួន ដែលមាននៅលើទីផ្សារពាណិជ្ចកម្មអេឡិចត្រូនិករបស់កូរ៉េខាងត្បូង Gmarket ដើម្បីបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាជាមួយ Alibaba។
គោលបំណងនៃការបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា រវាងក្រុមហ៊ុន Shinsegae និង Alibaba កើតឡើងបន្ទាប់ពីក្រុមហ៊ុនទាំង២ ជួបប្រទះភាពលំបាកក្នុងការប្រកួតប្រជែង លើទីផ្សារអនឡាញនៅកូរ៉េខាងត្បូង ពោលគឺពិបាកទប់ទល់ជាមួយផ្លេតហ្វមយក្ស២ គឺក្រុមហ៊ុន Coupang និង Naver៕
អត្ថបទ៖ Luffy រូបភាព៖ KoreaBizwire