កាលពីព្រឹកថ្ងៃ ២៦ ខែធ្នូកន្លងទៅ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធមួយចំនួន ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលទំហំទឹកប្រាក់ ១ ០០២ លានយ៉េន ឬស្មើប្រមាណ ៧,២ លានដុល្លារអាមេរិក។
ការចុះហត្ថលេខានោះ ធ្វើឡើងចំពោះមុខមន្រ្តីនៃស្ថាប័នទាំង ២ តែម្ដង នៅក្នុងទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះហិរញ្ញប្បទាន ត្រូវបានផ្តល់ជូនសម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» ដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យភូមិសាស្ត្រ សម្រាប់ជំរុញការរៀបចំដែនដី និងនគរូបនីយកម្មនៅកម្ពុជា៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រសួងការបរទេស