ក្រុមអ្នកស៊ើបអង្កេតកំពុងផ្តោតលើលទ្ធភាពដែលប្រព័ន្ធការពារ Pantsir-S របស់រុស្ស៊ីបានវាយប្រហារយន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់នៅប្រទេសកាហ្សាក់ស្ថានដោយបានសម្លាប់មនុស្ស ៣៨នាក់។
អាជ្ញាធរអាកាសចរណ៍រុស្ស៊ីនិយាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines បានបុកហ្វូងសត្វស្លាប។ ប៉ុន្តែអ្នកជំនាញបានដាក់ការសង្ស័យទៅវីដេអូដែលបង្ហាញនូវប្រហោងក្នុងតួយន្តហោះ។
អ្នកជំនាញអាកាសចរណ៍បាននិយាយថា រូបភាពនៃកន្លែងធ្លាក់យន្តហោះបង្ហាញរន្ធនៅក្នុងតួយន្តហោះ ដែលទំនងជាមិនត្រូវបានបង្កឡើងដោយសត្វស្លាបនោះទេ។ យន្តហោះរបស់ Azerbaijan Airlines បានហោះហើរកាលពីព្រឹកថ្ងៃពុធ ពីទីក្រុង Baku នៃរដ្ឋធានី Azerbaijani ទៅកាន់ទីក្រុង Grozny ក្នុងរដ្ឋ Chechnya របស់ប្រទេសរុស្ស៊ី នៅពេលដែលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅជុំវិញទីក្រុង Grozny និងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីកំពុងប្រតិបត្តិការ។ នេះបើយោងតាមអ្នកស្រុក និងព័ត៌មានក្នុងស្រុកផ្សព្វផ្សាយ។
វិមានក្រឹមឡាំងបានប្រតិកម្មនឹងការធ្វើការវិនិច្ឆ័យភ្លាមៗអំពីមូលហេតុ។ លោក Dmitri S. Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បានប្រាប់អ្នកសារព័ត៌មានថា “ការស៊ើបអង្កេតកំពុងបន្ត។ យើងត្រូវរង់ចាំការសន្និដ្ឋាន»។
ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan បាននិយាយថា ខ្លួនកំពុងផ្អាកជើងហោះហើរពី Baku ទៅ Grozny និង Makhachkala ក្នុងទីក្រុង Dagestan ជិតខាង រហូតដល់ការស៊ើបអង្កេតលើការធ្លាក់យន្តហោះត្រូវបានបញ្ចប់៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ via Associated Press