នាថ្ងៃទី២៦ ខែធ្នូ ព្រះរាជអាជ្ញាតៃវ៉ាន់បានចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទស៊ីសំណូកសូកប៉ាន់ ដើម្បីជាការដោះដូរជាមួយគម្រោងអភិវឌ្ឍន៍ធំមួយ តម្លៃ ១៧លានដុល្លារតៃវ៉ាន់ ឬប្រមាណ ៥២២ ៣៩២ដុល្លារ។
តាមដានជាមួយយើង៖
Million Times


ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អតីតអភិបាលក្រុងតៃប៉ិ កាន់តំណែងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រូបនេះ ក៏ត្រូវបានព្រះរាជអាជ្ញាចោទថា បានលួច និងប្រើប្រាស់មូលនិធិរដ្ឋាភិបាលខុសច្បាប់ថែមទៀត។
ព្រះរាជអាជ្ញាតៃវ៉ាន់បានទាមទារឲ្យមានការដាក់ទោសលោក Ko ដាក់ពន្ធនាគាររយៈពេល ២៨ឆ្នាំ ដោយអះអាងថា លោកបានជួយឲ្យធុរកិច្ចជនជាច្រើនរូប កើបផលចំណេញពីការល្មើសច្បាប់ និងបានលួចកិបកេងថវិការដ្ឋរាប់លានដុល្លារ ខណៈបច្ចុប្បន្នអតីតអភិបាលក្រុងតៃប៉ិរូបនេះ កំពុងស្ថិតក្នុងមន្ទីរឃុំឃាំង៕
អត្ថបទ៖ Luffy រូបភាព៖ Radio Taiwan