លោក Donald Trump បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកកំពុងជ្រើសរើសម្ចាស់ក្រុមហ៊ុន Houston Rockets លោក Tilman Fertitta ឱ្យធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ីតាលី ជាកន្លែងដែលនាយករដ្ឋមន្រ្តីលោកស្រី Giorgia Meloni បាននិងកំពុងពង្រីកឥទ្ធិពលនៅអឺរ៉ុប។
លោក Trump បានសរសេរនៅលើ Truth Social ដោយសំអាងលើ Fertitta ជាអ្នកជំនួញក្នុងវិស័យបដិសណ្ឋារកិច្ច Landry’s ដែលប្រតិបត្តិការភោជនីយដ្ឋានជាង ៦០០ រួមទាំងកាស៊ីណូ និងសណ្ឋាគារទូទាំងប្រទេស។
Fertitta មិនដែលកាន់តំណែងនយោបាយទេប៉ុន្តែជាអ្នកផ្តល់ជំនួយដល់គណបក្សសាធារណៈរដ្ឋ GOP យូរមកហើយ រួមទាំងទៅគណៈកម្មាធិការសកម្មភាពនយោបាយនៃភាពជាអ្នកដឹកនាំ Save America PAC របស់ Trump ។ លោកក៏មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Houston ផងដែរ។
មានដើមកំណើតនៅរដ្ឋតិចសាស់ គឺជាអ្នកចុងក្រោយបង្អស់ក្នុងជួរសម្ព័ន្ធមិត្ត Trump និងម្ចាស់ជំនួយដែលត្រូវបានជ្រើសរើសជាអ្នកការទូតអឺរ៉ុប ដែលភាគច្រើនមិនមានបទពិសោធន៍នយោបាយពីមុនមក មានដូចជា មហាសេដ្ឋី Warren Stephens និង Tom Barrack ជ្រើសរើសជាឯកអគ្គរដ្ឋទូតនៅចក្រភពអង់គ្លេស និងទួរគី ហើយសាច់ញាតិ Trump លោក Charles Kushner និងសម្ព័ន្ធមិត្ត Kimberly Guilfoyle តែងតាំងឲ្យកាន់ដំណែងទូតបារាំង និងក្រិក។
រដ្ឋបាល Trump ដែលកំពុងចូលមកត្រូវបានគេរំពឹងថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអ៊ីតាលី។ ទាំងប្រធានាធិបតីជាប់ឆ្នោត និងទីប្រឹក្សា ក៏ដូចជាសហគ្រិនបច្ចេកវិទ្យាមហាសេដ្ឋី Elon Musk បានធ្វើជាមួយលោកស្រី Giorgia Meloni ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយហៅលោកស្រីថា “ស្រស់ស្អាត ជាអ្នកដឹកនាំ និងជាមនុស្សដ៏អស្ចារ្យដែលមានទេពកោសល្យដ៏មានតម្លៃ”៕
អត្ថបទ៖ សារ៉ាយ រូបភាព៖