គណៈរដ្ឋមន្ត្រីរបស់លោក Trump ប្រមូលផ្ដុំដោយកំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ

ប្រធានាធិបតីជាប់ឆ្នោត Donald Trump កំពុងត្រៀមខ្លួនឡើងកាន់អំណាចពេញលេញ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខណៈបច្ចុប្បន្នលោកបានតែងតាំងគណៈរដ្ឋមន្ត្រីជាច្រើនរូប សម្រាប់រដ្ឋបាលដែលដឹកនាំដោយរូបលោក។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មាន ABC បានឲ្យដឹងថា លោក Trump បានប្រមែប្រមូលសុទ្ធសឹងតែមហាសេដ្ឋី មានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ នៅក្នុងរដ្ឋបាលរបស់ខ្លួន ដោយមានមហាសេដ្ឋីយ៉ាងតិច ១៣រូប ទទួលបានមុខងារក្នុងជួររដ្ឋាភិបាល។

គណៈរដ្ឋមន្ត្រីរបស់លោក Trump ត្រូវបានចាត់ទុកថា ជាគណៈរដ្ឋមន្ត្រីមានលុយច្រើនបំផុតលើពិភពលោក ដោយសរុបទ្រព្យសម្បត្តិរបស់ពួកគេ មានច្រើនជាង ៤៦០ពាន់លានដុល្លារ។

ខាងក្រោមគឺជាបញ្ជីឈ្មោះមហាសេដ្ឋី និងមុខងាររបស់ពួកគេក្នុងរដ្ឋបាល ដែលដឹកនាំដោយលោក Donald Trump នាពេលខាងមុខ៖

ឈ្មោះមុខងារទ្រព្យសម្បត្តិ
Elon Musk សហប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល៤៣៩ពាន់លានដុល្លារ
Leandro Rizzuto Jr.ឯកអគ្គរដ្ឋទូតប្រចាំអង្គការរដ្ឋអាមេរិក៣,៥ពាន់លានដុល្លារ
Warren Stephensឯកអគ្គរដ្ឋទូតប្រចាំចក្រភពអង់គ្លេស៣,៤ពាន់លានដុល្លារ
Linda McMahon ​​លេខាធិការក្រសួងអប់រំ៣ពាន់លានដុល្លារ
Howard Lutnick លេខាធិការក្រសួងពាណិជ្ជកម្ម២,២ពាន់លានដុល្លារ
Charles Kushner ឯកអគ្គរដ្ឋទូតប្រចាំប្រទេសបារាំង១,៨ពាន់លានដុល្លារ
Jared Isaacman អ្នកគ្រប់គ្រងអង្គការ NASA១,៨ពាន់លានដុល្លារ
Thomas Barrack Jr. ឯកអគ្គរដ្ឋទូតប្រចាំប្រទេសតួកគី១ពាន់លានដុល្លារ
Steven Witkoff បេសកជនពិសេសប្រចាំមជ្ឈិមបូព៌ា១ពាន់លានដុល្លារ
Frank Bisiganano ស្នងការរដ្ឋបាលសន្តិសុខសង្គម១ពាន់លានដុល្លារ
Vivek Ramaswamy សហប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល១ពាន់លានដុល្លារ
Kelly Loefflerអ្នកគ្រប់គ្រងរដ្ឋបាលអាជីវកម្មខ្នាតតូច១ពាន់លានដុល្លា

អត្ថបទ៖ Luffy រូបភាព៖ ABC