លោក Biden គ្រោងបំពេញទស្សនកិច្ចផ្លូវការលើកចុងក្រោយទៅអ៊ីតាលី មុនដាច់អាណត្តិដឹកនាំ

ប្រធានាធិបតីអាមេរិក Joe Biden នឹងបំពេញទស្សនកិច្ចផ្លូវការលើកចុងក្រោយ សម្រាប់អាណត្តិដឹកនាំរបស់លោក ទៅកាន់ប្រទេសអ៊ីតាលីដើម្បីជួបជាមួយសម្ដេច Pope Francis និងនាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ដំណើរទស្សនកិច្ចមួយនោះ នឹងចាប់ផ្ដើមពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១២ ខែមករា ហើយលោក Biden ក៏នឹងមានជំនួបជាមួយប្រធានាធិបតីអ៊ីតាលី Sergio Mattarella ផងដែរ។

ប្រធានាធិបតីអាមេរិក នឹងជជែកជាមួយសម្ដេច Pope Francis អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញសន្តិភាពជុំវិញពិភពលោក និងបញ្ហាដែលកំពុងកើតមានជុំវិញពិភពលោក ជាមួយនាយករដ្ឋមន្ត្រី Meloni។

សូមជម្រាបដែរថា ដំណើរទស្សនកិច្ចមួយនេះ នឹងក្លាយជាភារកិច្ចផ្លូវការចុងក្រោយរបស់លោក Biden ក្នុងនាមជាប្រធានាធិបតីអាមេរិក ដ្បិតរូបលោកនឹងត្រូវផ្ទេរតំណែង ទៅកាន់ប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅថ្ងៃទី២០ ខែមករា៕

អត្ថបទ៖ Luffy រូបភាព៖ Reuters