ចប់ភារកិច្ចនៅវៀតណាម CEO ឡេង ដាវី ប្រញាប់មកប្រចាំការនៅពិព័រណ៍ពាណិជ្ជកម្មកម្ពុជា បង្ហាញផលិតផលអង្ករ

ក្រោយ​ចប់​ភារកិច្ច​នៅ​ប្រទេស​វៀតណាម​ភ្លាម CEO ឡេង ដាវី បាន​ប្រញាប់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ចូលរួម​​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ចាប់ពី​ថ្ងៃ ១៣-១៦ ខែ​ធ្នូ។

ម្ចាស់​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​រោង​ម៉ាស៊ីន​កិន​ស្រូវ​កូន​ខ្មែរ ឡេង ដាវី បាន​ឈរ​ប្រចាំ​ការ​ក្នុង​ស្តង់​តាំង​ពិព័រណ៍​របស់​ក្រុមហ៊ុន​លោកស្រីដើម្បី​ណែនាំ​ផលិតផល​អង្ករ​ខ្មែរ ដែល​ជា​អង្ករ​ដ៏​មាន​ឱជារស​ឈ្ងុយឆ្ងាញ់​ដល់​អ្នក​ចូលរួម​ទស្សនា ព្រម​ទាក់ទាញ​បាន​អ្នក​វិនិយោគ ដើម្បី​យក​ទៅ​ចែក​ចាយ​បន្ត។

តាមដានជាមួយយើង៖ Million Times

ក្នុង​ឱកាស​នោះ លោកស្រី​ក៏​បាន​ចែក​រំលែក និង​ណែនាំ​ពី​អង្ករ​ធម្មជាតិ​នៃ​រោង​ម៉ាស៊ីន​កិន​ស្រូវ​កូន​ខ្មែរ យ៉ាង​ចំណាប់​ស័ក្តិសម​ជា​អ្នក​ជំនាញ ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃ ១៣ ខែ​ធ្នូ​កន្លង​ទៅ។ ចំណាប់​អារម្មណ៍​ដំបូង​ដែល​ទទួល​បាន ក្នុង​ការ​រៀបចំ​របស់​ក្រសួង​ពាណិជ្ជកម្ម គឺ​បរិយាកាស និង​កន្លែង​រៀបចំ​កម្មវិធី​មាន​ភាព​ធំ​ទូលាយ​ស្អាត និង​ងាយស្រួល​រៀបចំ​តាំង​បង្ហាញ​ផលិតផល។

ស្ត្រី​វ័យ​ក្មេង​កាន់​ជំនួញ​ច្រើន​​ក្នុង​ដៃ​រូប​នេះ បាន​ផ្ដល់​បទ​សម្ភាសន៍​មក​ថា Millions Times ថា ក្នុង​កម្មវិធី «ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា»ថា ឆ្នាំ​នេះ​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​ប្រជាជន​ខ្មែរ និង​ជន​បរទេស។ ម្យ៉ាង​វិញ​ទៀត ក៏​មាន​ទាំង​ស្ថាប័ន​សារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស បាន​ផ្ដិត​យក​រូបភាព ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​កម្មវិធី និង​ប្រេន​របស់​ខ្មែរ​កាន់តែ​ទូលំទូលាយ។ សម្រាប់​អគ្គ​នាយិកា​រូប​នេះ​ក៏​ត្រូវ​បាន​ស្ថាប័ន​ទូរទស្សន៍​ជាតិ​កម្ពុជា ឬ​ហៅ​កាត់ ទទក និង​សារព័ត៌មាន​ដទៃ​បាន​ចុះ​ទៅ​សម្ភាសន៍​ផ្ទាល់​ដល់​ស្តង់​​ដែល​រៀបចំ​នៅ​ក្នុង​សាល​សន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ដូច​គ្នា​ដែរ។

CEO ឡេង ដាវី សេដ្ឋី​នី​ល្បី​ឈ្មោះ​ក្នុង​ពិភព​ជំនួញ​បាន​បញ្ជាក់​ថា រោង​ម៉ាស៊ីន​កូន​ខ្មែរ មាន​ក្ដី​សង្ឃឹម និង​ប្រឹងប្រែង​អស់​ពី​លទ្ធភាព ដើម្បី​ចម្រាញ់​យក​តែ​ផលិតផល​ដែល​មាន​គុណភាព និង​ស្តង់ដារ យក​មក​ចែកចាយ​តែ​ប៉ុណ្ណោះ។ បន្ថែម​ពី​ផលិត​បាន​របស់​ហើយ​ហើយ​នោះ កូន​ស្រី សេដ្ឋី ឡេង ឫទ្ថី បញ្ជាក់​ថា ក្រុមហ៊ុន​កិន​ស្រូវ​របស់​លោកស្រី បាន​សស្រាក់សស្រាំ​ក្នុង​ការ​រិះរក​មធ្យោបាយ​នាំចេញ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​ឲ្យ​បាន​កាន់តែ​ច្រើន។

តាំងពី​ថ្ងៃ​កកើត រហូត​មក​ដល់​ពេលនេះ ​រោង​ម៉ាស៊ីន​កិន​ស្រូវ​កូន​ខ្មែរ បាន​​វិវឌ្ឍ​ខ្លួន​ឥត​ឈប់ឈរ ដូច​ពេលនេះ​មិន​ត្រឹម​តែ​ចម្រាញ់​បាន​គុណភាព​អង្ករ​លេខ​១ ការ​វេច​ខ្ចប់​ក៏​មើល​ទៅ Premium ដែរ ហើយ​គុណភាព​នៃ​សម្រក​វេច​ខ្ចប់​ក៏​មិន​ប៉ះពាល់​ដល់​សុខភាព​ថែម​ទៀត​ផង។ ក្រៅពី​មាន​ផលិតផល​ល្អ​ហើយ លោកស្រី និង​ក្រុមហ៊ុន ក៏​ដូចជា​ក្រុម​ការងារ​បាន​ខិតខំ​រិះរក​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ទាំង​ក្នុង និង​ក្រៅ​ស្រុក។

កន្លង​មក​រោង​ម៉ាស៊ីន​កូន​ខ្មែរ បាន​នាំ​អង្ករ​ចេញ​ទៅ​ដល់​សហភាព​អឺរ៉ុប (ជា​ប៉ាន់) គ្រាន់តែ​មិន​ទាន់​មាន​ចំនួន​ច្រើន​គួរឲ្យ​កត់​សម្គាល់​ឡើយ។ ក្រៅពី​អឺរ៉ុប អង្ករ​ខ្មែរ​របស់​លោក​ស្រី ឡេង ដាវី បាន​ទៅ​ដល់​ចិន និង​ប្រទេស​វៀតណាម។ បច្ចុប្បន្ន​ក្រុមហ៊ុន​​រោង​ម៉ាស៊ីន​របស់​ក្រុម​គ្រួសារ​សេដ្ឋី ឡេង ឫទ្ថី កំពុង​ពង្រឹង​ទាំង​បរិមាណ គុណភាព ព្រោះ​ការ​កុម្ម៉ង់​ពី​ក្រៅ​ប្រទេស​ជា​ចំនួន​ច្រើន។ ក្រឡេក​ទៅ​មើល​អង្ករ ២ ប្រភេទ​ដែល​ រោង​ម៉ាស៊ីន​កិន​ស្រូវ​កូន​ខ្មែរ​ទទួល​បាន​ការ​កុម្ម៉ង់​ច្រើន​បំផុត គឺ​អង្ករ​ផ្កា​ម្លិះ និង​ផ្កា​ខ្ញី។ នេះ​ជា​បញ្ជាក់​ពី​អគ្គ​នាយិកា ឡេង ដាវី។

CEO ជា​ស្រ្តី​ដែល​កាន់កាប់​ជំនួញ​ក្នុង​ដៃ​ច្រើន​ប្រភេទ បាន​ប្រៀបធៀប​ឲ្យ​ដឹង​ថា ភាព​ខុសគ្នា​រវាង​បច្ចុប្បន្ន និង​ពី​មុន​របស់​ក្រុមហ៊ុន គឺ​ពីមុន​លក់​តែ​បោះដុំ ឥឡូវ​មាន​ការ​លក់​រាយ​ប្រភេទ​អង្ករ Premium ហើយ​អតិថិជន​កាន់តែ​គាំទ្រ កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បី​ឡើង ហើយ​​តាម​ភោជនីយដ្ឋាន​ធំ​ៗ​កាន់តែ​កើន​ឡើង​ការ​ជាវ ព្រោះ​គុណភាព និង​រសជាតិ​អង្ករ​ក្រអូប ឈ្ងុយ​ឆ្ងាញ់ ញ៉ាំ​ជាប់​មាត់។

រោង​ម៉ាស៊ីន​កូន​ខ្មែរ​ចូលរួម​បង្ហាញ​​ផលិតផល​អង្ករ​នៅ «​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា» ក៏​មាន​ច្នៃ​ផលិតផល​អង្ករ​ឲ្យ​អ្នក​ចូលរួម​បាន​ភ្លក់ ហើយ​និង​មាន​ក្រុមហ៊ុន ក៏​ដូចជា​អាជីវករ​ទំនាក់ទំនង​ទិញ​លក់់​បន្ត​តាម​ហាង​នានា​ផង​ដែរ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ផ្ដល់ឲ្យ