អតីតនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលលិខិតព្រមានពីបក្ស​កុម្មុយនិស្ត​វៀតណាម

កាលពីថ្ងៃសុក្រ ទី១៣ ខែធ្នូ លោក Nguyen Xuan Phuc អតីតនាយករដ្ឋមន្ត្រីវៀតណាម និងលោក Truong Hoa Binh អតីតឧបនាយករដ្ឋមន្ត្រី បានទទួលលិខិតព្រមានផ្លូវការពីការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្ត។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មានវៀតណាម VNExpress បានចុះផ្សាយថា បក្សកុម្មុយនិស្តបានព្រមានលោក Phuc ជុំវិញការល្មើសច្បាប់បក្ស និងរដ្ឋ ដោយអំឡុងពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី លោកបានល្មើសបទបញ្ញត្តិបក្ស ទាក់ទងនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសដ៏ថ្លៃថ្នូររបស់បក្ស និងប្រទេស។

ការព្រមានមួយនោះ ក៏រាប់បញ្ចូលទាំងទំនួលខុសត្រូវរបស់លោក Phuc ក្នុងនាមជាមេដឹកនាំមួយរូបផងដែរ ដ្បិតអំឡុងពេលលោកកាន់អំណាច មានមន្ត្រីច្រើនរូបដែលជាប់ទាក់ទងនឹងអំពើពុករលួយ៕

អត្ថបទ៖ Luffy រូបភាព៖ The Investor