យុវជន Jack Teixeira ដែលមានអាយុត្រឹម ២២ឆ្នាំ និងជាឆ្មាំអាកាសជាតិអាមេរិក ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ១៥ឆ្នាំ បន្ទាប់ពីរូបគេបានលួចបញ្ចេញឯកសារសំងាត់ ពីមន្ទីរបញ្ចកោណកាលពីឆ្នាំមុន។
តាមដានជាមួយយើង៖ Million Times
សារព័ត៌មាន BBC បានចុះផ្សាយថា Teixeira យល់ព្រមសារភាពទោសកំហុសចំពោះការរក្សាទុក និងបញ្ជូនព័ត៌មានការពារជាតិដោយចេតនាកាលពីខែមីនា។ អំឡុងពេលធ្វើការនៅបន្ទាយការពារដែនអាកាស យុវជនរូបនេះបានលួចរក្សាទុកទិន្នន័យសំខាន់ៗដូចជា ផែនទី រូបភាពផ្កាយរណប និងព័ត៌មានពាក់ព័ន្ធនឹងសម្ព័ន្ធមិត្ត ក៏ដូចជាសង្គ្រាមជាដើម។
ក្នុងឯកសារសំខាន់ៗទាំងនោះ ក៏មានជាប់ពាក់ព័ន្ធនឹងការធ្វើសង្គ្រាមនៅអ៊ុយក្រែន ដែលជាព័ត៌មានសំងាត់បំផុតមួយផងដែរ ហើយយុវជនម្នាក់នេះ បានបង្ហោះឯកសារអស់ទាំងនោះ ទៅក្នុងផ្លេតហ្វមអនឡាញដ៏ពេញនិយមមួយ និងត្រូវបានចែករំលែកពាសពេញប្រព័ន្ធអ៊ីនធឺណិត៕
អត្ថបទ៖ Luffy រូបភាព៖ Independence