កម្រមានភរិយាមហាសេដ្ឋីរូបណាធ្វើដូច ម៉ៅ ចំណាន បោសសម្អាតព្រះវិហារដោយខ្លួនឯង ត្រៀមទទួលអង្គកឋិន

កម្រមានភរិយាមហាសេដ្ឋីរូបណាធ្វើដូច ម៉ៅ ចំណាន បោសសម្អាតព្រះវិហារដោយខ្លួនឯង ត្រៀមទទួលអង្គកឋិន

កាល​ពី​សប្ដាហ៍​មុន​មហាសេដ្ឋី គិត ម៉េង និង​គ្រួសារ​បាន​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​វត្ត​សាមគ្គី​រតនមុនី ខេត្ត​ស្វាយរៀង។ មុន​ពេល​​ដង្ហែ​អង្គ​កឋិនទាន​របស់​សេដ្ឋី​នី ម៉ៅ ចំណាន និង​ក្រុម​គ្រួសារ​ចូល​ទៅ​ក្នុង​ព្រះវិហារ ភរិយា​មហាសេដ្ឋី​ប្រចាំ​ស្រុក​ខ្មែរ គិត ម៉េង មិន​ប្រកាន់​ខ្លួន​ឡើយ បាន​ចូល​ទៅ​សម្អាត​ព្រះវិហារ​ខ្លួនឯង​ផ្ទាល់​តែម្ដង។

តាមដានជាមួយយើង៖ Million Times

វីដេអូ​ដែល​ភរិយា​មហាសេដ្ឋី គិត ម៉េង បោស​សម្អាត​ក្នុង​ព្រះវិហារ​ដោយ​ខ្លួនឯង បើ​ទោះ​ជា​មាន​ក្រុម​ការងារ​ហើយ​ក៏​ដោយ ធ្វើឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ភ្ញាក់ផ្អើល ព្រោះ​កម្រ​ឃើញ​មាន​អ្នក​មាន​កំពូល​ណា​មក​ធ្វើ​ការ​ងារ​បែប​នេះ​ដោយ​ខ្លួនឯង។ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​រូប​នេះ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ដែល​ក្លាយ​ខ្លួន​ជា​អ្នក​មាន​មុខមាត់​មាន មាន​ជំនួញ​ពេញ​ក្នុង​ដៃ មិន​បាន​ធ្វើឲ្យ​លោកស្រី​ផ្លាស់ប្ដូរ​អត្តចរិត និង​ភ្លេច​អ្វី​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក​ឡើយ។

ក្នុងកម្មវិធីដង្ហែអង្គកឋិនទៅកាន់វត្តសាមគ្គីរតនមុនី ស្ថិតនៅក្នុងភូមិបុស្ស ឃុំស្វាយកាយ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាលពីព្រឹកថ្ងៃ​១០ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ សេដ្ឋីនី ម៉ៅ ចំណាន ក៏​បាន​ឆ្លៀត​ពេល​រៀបចំ​ពិធី​ជួបជុំ​សិល្បករ​សិល្ប​ការិនី​រៀមច្បង​ប្រមាណ ៤០ នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​សិល្បៈ​ជើងចាស់​មាន​ទី​កំណើត​នៅ​ក្នុង​ខេត្ត​ស្វាយរៀង និង​ព្រៃវែង។ នៅក្នុងកម្មវិធីជួបជុំនោះ ទៀតសោត ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេច កិតិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សេដ្ឋី​នី​លំដាប់​ប្រទេស​រូប​នេះ ក្លាយ​ជា​អ្នក​ជំនួញ​ប្រាក់​វាល់​លាន​ដុល្លារ ប៉ុន្តែ​នៅតែ​ធ្វើ​ខ្លួន​បែប​ធម្មតា​ៗ មិន​វាយ​ឫក ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន​មិន​ប្រែ ទោះ​ឈប់​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ហើយ​ក៏​ដោយ។

ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​ក្នុង​កម្មវិធី​នៅ​ខេត្ត​សៀមរាប លោក​ជំទាវ ម៉ៅ ចំណាន បាន​យក​ផ្ដិត​ទៅ​បក់​ឲ្យ​សិល្បករ​ដែល​សម្ដែង​ជូន​ភ្ញៀវ​ទេសចរ​មក​ទស្សនា ដោយ​មើល​ឃើញ​ពី​ភាព​នឿយហត់។ កម្មវិធី​នៅ​ខេត្ត​នោះ​ដែរ ពេល​ក្រុម​ការងារ​យក​កូន​កង្ហារ​ឲ្យ​ដើម្បី កុំឲ្យ​លោក​ស្រី​ក្ដៅ តែ​លោកស្រី ម៉ៅ ចំណាន បាន​បដិសេធ ដោយ​ឲ្យ​ម្ចាស់​កង្ហារ​ប្រើប្រាស់​ខ្លួនឯង ព្រោះ​ធ្វើការ​ហត់ និង​ត្រូវ​ក្ដៅ​ជាង​ខ្លួន។

ទង្វើ​តូច​ៗ តែ​គោរព​អ្នក​ដទៃ​បែបនេះ​ហើយ​ទើបមិន​ថា​ក្នុង​ការងារ​អ្វី លោ​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ទទួល​បាន​ការ​ស្រលាញ់​ទាំង​ថ្នាក់​លើ និង​ថ្នាក់​ក្រោម​គ្រប់​គ្នា ហើយ​ស័ក្តិសម​ជា​ភរិយា​បណ្ដូល​ចិត្ត​មហាសេដ្ឋី​កំពូល​ស្រុក​ខ្មែរ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ សមាគមសិល្បករខ្មែរ និង Sinuon Khoeun