កូនប្រុសច្បងលោក Donald Trump គឺលោក Donald Trump Jr. បានប្រកាសចូលរួមជាមួយក្រុមហ៊ុន 1789 Capital ដែលផ្ដោតលើការបណ្ដាក់ទុន ជាមួយក្រុមហ៊ុនអភិរក្សនិយម។
សារព័ត៌មាន Reuters បានចុះផ្សាយថា ក្នុងនាមជាដៃគូរកស៊ី លោក Trump Jr. នឹងជួយដល់ក្រុមហ៊ុន 1789 Capital ក្នុងការបណ្ដាក់ទុនជាមួយក្រុមហ៊ុនដែលមានទិសដៅសេដ្ឋកិច្ចស្របគ្នា នៃក្រុមហ៊ុនដែលបង្ហាញពីទស្សនៈបែបអភិរក្ស ក៏ដូចជាជួយក្រុមហ៊ុនបង្កើនដើមទុនសម្រាប់មូលនិធិជាដើម។
ដំណឹងមួយនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថា គ្រួសារមហាសេដ្ឋីត្រកូល Trump គឺមានឥទ្ធិពលខ្លាំងនៅលើវិស័យជំនួញ ទាំងផ្នែកបច្ចេកវិទ្យា និងការវិនិយោគ។
សូមជម្រាបដែរថា បន្ទាប់ពីក្លាយជាដៃគូរកស៊ីជាមួយក្រុមហ៊ុន 1789 Capital លោក Trump Jr. នឹងមិនកាន់តួនាទីណាមួយក្នុងជួររដ្ឋបាលរបស់ឪពុក ពេលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកឡើយ ក៏ប៉ុន្តែលោកនឹងនៅតែបន្តជ្រោមជ្រែង ជួយដល់គណបក្សសាធារណរដ្ឋដូចដើម៕
អត្ថបទ៖ Luffy រូបភាព៖ Reuters