ក្រុមហ៊ុន COMAC រកបានអតិថិជនដំបូង បញ្ជាទិញយន្តហោះម៉ូដែលថ្មី C929

ក្រុមហ៊ុន COMAC រកបានអតិថិជនដំបូង បញ្ជាទិញយន្តហោះម៉ូដែលថ្មី C929

ក្រុមហ៊ុនផលិតយន្តហោះរបស់រដ្ឋចិន COMAC បានបង្ហាញអតិថិជនដំបូង ដែលបញ្ជាទិញយន្តហោះខ្នាតធំម៉ូដែលចុងក្រោយ C929 គឺក្រុមហ៊ុនអាកាសចរណ៍ Air China ខណៈយន្តហោះម៉ូដែលមួយនេះ កំពុងស្ថិតក្រោមមការអភិវឌ្ឍន៍រូបរាងនៅឡើយ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា យន្តហោះម៉ូដែល C929 ផលិតឡើងដើម្បីទុកប្រកួតប្រជែង ជាមួយក្រុមហ៊ុនអាមេរិក Airbus និង Boeing ដែលឈរជើងក្នុងវិស័យផលិតយន្តហោះរាប់សិបឆ្នាំមកនេះ។

នាយករងផ្នែកទីផ្សារក្រុមហ៊ុន COMAC លោក Liu Yan មិនបានបង្ហើបប្រាប់ឲ្យដឹងពីចំនួនយន្តហោះ ដែលក្រុមហ៊ុន Air China បញ្ជាទិញ និងកាលបរិច្ឆេទដឹកជញ្ជូនយន្តហោះឡើយ គ្រាន់តែបញ្ជាក់ច្បាស់ៗថា Air China ជាអតិថិជនដំបូង បញ្ជាទិញយន្តហោះម៉ូដែល C929។

សូមជម្រាបដែរថា COMAC បានអះអាងថា យន្តហោះម៉ូដែល C929 ជាយន្តហោះធំបំផុតរបស់ក្រុមហ៊ុន ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរចន្លោះពី ២៨០ ទៅ ៤០០នាក់ និងអាចធ្វើដំណើរបានរហូតដល់ ១២ ០០០គីឡូម៉ែត្រ។

យន្តហោះមួយនេះ ត្រូវបានផ្លាស់ប្ដូរឈ្មោះពី CR929 មកជា C929 វិញ បន្ទាប់ពីប្រទេសរុស្ស៊ីបាន​ចាក​ចេញ​ពី​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា​រវាង​ចិន និង​រុស្ស៊ី​ក្នុង​ការ​អភិវឌ្ឍ​យន្តហោះមួយប្រភេទនេះ កាលពីឆ្នាំ២០២៣៕

អត្ថបទ៖ Luffy រូបភាព៖ RuAviation