មួយរយៈនេះនៅក្នុងបណ្ដាញសង្គមកំពុងតែផ្ទុះការចាប់អារម្មណ៍លើហាងកាហ្វេដ៏ស្រស់ស្អាត ប្រៀបដូចក្នុងព្រៃពិតៗ មានទាំងទឹកធ្លាក់ និងសត្វជាច្រើនប្រភេទថែមទៀតផង។
Chesda Coffee & Restaurant ដែលទើបសាងសង់គ្នារួច ក្នុងផ្ទៃដីដ៏ធំ និងចាយទុនសន្ធឹកសន្ធាប់នោះ កំពុងតែទាក់ទាញទេសចរក្នុងប្រទេសឲ្យឈ្លក់វង្វេងជាមួយទិដ្ឋភាពដ៏ត្រជាក់ ប្រៀបដូចកំពុងនៅក្នុងព្រៃយ៉ាងដូច្នោះដែរ។
ហាងមួយនោះដែរ នឹងបើកដំណើរការនាថ្ងៃ ១៤ ខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែក៏បានបើកសាកល្បងរួចមកហើយ ទទួលបានការគាំទ្រខ្លាំង ព្រោះតែការរៀបចំមិនដូចហាងកាហ្វេទូទៅ ពិសេសមានទាំងសំណង់ផ្សេងៗជាច្រើនក្នុងបរិវេណហាងដ៏ល្វឹងល្វើយ Chesda Coffee & Restaurant នោះ និងមានអ្នកគិត ស្មានមិនដល់ថានៅស្រុកខ្មែរ។
ទិដ្ឋភាពដែលគួរឲ្យចង់គយគន់បំផុត គឺពន្លឺព្រះអាទិត្យដែលចាំងជះមកប៉ះនឹងស្លៀកឈើ អ្នកដែលបានទៅដល់ហើយលាន់មាត់សរសើរពីគំនិតច្នៃប្រតិដ្ឋរបស់ម្ចាស់ហាងគ្រប់គ្នា។រុក្ខជាតិដែលមាននៅក្នុងហាងមួយចំនួន គឺម្ចាស់ហាងបានទៅដើររកពីក្នុងព្រៃតែម្ដង ហើយរៀបចំទុយយោបង្កប់តាមដើមឃើញមើលទៅដូចផ្សែង ពេលចូលដល់ព្រៃជ្រៅមែនទែន។
មិនត្រឹមហាងកាហ្វេដ៏ធំបែបសហសម័យឡើយ សូម្បីតែបន្ទប់ទឹក ក៏អ្នករចនាបានយ៉ាងប្រណីត គ្មានចន្លោះកន្លែងណាឡើយ។ បើទោះជាមិនទាន់មានការទម្លាយឲ្យដឹងពីការចំណាយក្នុងការសាងសង់ Chesda Coffee & Restaurant ក៏ពិតមែន តែអ្នកជំនាញជាច្រើនអះអាងថា ទំហំសាច់ប្រាក់ច្រើនខ្លាំង ព្រោះទាំងតម្លៃដី និងសម្ភារៈសាងសង ដេគ័រ ទៀត៕
អត្ថបទ៖ មេរ៉ា