ម្ចាស់ ចល័ត Logistics ទើបតែចូលរោងការជាមួយនារីវ័យក្មេងស្រស់ស្អាត វិចិត្រ សិរីវណ្ណ ក្រោយពីអាជីវកម្មកាន់តែរីកធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយថ្មីៗនេះទៀតសោតលោក ស៊ូ សេដ្ឋី ទើបទទួលពានរង្វាន់ជាបុគ្គលមួយរូបក្នុងចំណោម 40 Under 40 របស់ Prestige Magazine។
កម្មវិធីមង្គលការដ៏ធំកាលពីថ្ងៃ ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ របស់ នាយកប្រតិបត្តិនៃក្រុមហ៊ុនចល័តឡូជីស្ទីក ពិតជារៀបចំបានយ៉ាងស្រស់ស្អាត និងប្រណីតមិនចាញ់កូនអ្នកមានៗដទៃឡើយទាំងផ្កាស្រស់ និងកន្លែងប្រារព្ធ គឺជាកន្លែងដែលអ្នកអភិជនទាំងឡាយមករៀបចំមង្គលការ។
ថ្ងៃជយមង្គលរបស់ នាយកប្រតិបត្តិនៃក្រុមហ៊ុនចល័តឡូជីស្ទីក ក៏មានវត្តមានមន្ត្រីធំៗ ព្រមទាំងអ្នកជំនួញជាច្រើនរូបដូចគ្នា។ ក្រៅពីភ្ញៀវ ជាអ្នកជំនួញហើយនោះ ទាំងកូនកំលោះ និងកូនក្រមុំសុទ្ធសឹងសម្បូរសាច់ញាតិ ធ្វើឲ្យកម្មវិធីមង្គលការ បោរពេញដោយភាពក្អាកក្អាយ និងពាក្យជូនពរជ័យដល់គូស្វាមីភរិយាទាំង ២។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុនវិបសាយព័ត៌មានរបស់ប្រទេសសិង្ហបុរីបានចុះផ្សាយថា ក្រុមហ៊ុន VC របស់សិង្ហបុរី Satori Giants ចូលមកប្រទេសកម្ពុជាជាមួយនឹងការវិនិយោគនៅក្នុង Jalat Logistics៕ ចល័យ Logistics ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២១ ដោយមានស្ថាបនិក ៣ រូប៕
រូបភាព៖ FAST films&photography