ប្រពន្ធសេដ្ឋី លាង ម៉េង មកពីគ្រួសារ ជីប ម៉ុង កាន់កាបូបតម្លៃជិត ៧ ម៉ឺនដុល្លារ

ប្រពន្ធសេដ្ឋី លាង ម៉េង មកពីគ្រួសារ ជីប ម៉ុង កាន់កាបូបតម្លៃជិត ៧ ម៉ឺនដុល្លារ

នា​ថ្ងៃ​មង្គល​ការ​របស់​ម្ចាស់ KYŌ Omakase និង​កូន​ក្រមុំ​រូប​ស្រស់ ស្រេង វួចនី ដែល​ជា​អភិជន​លំដាប់​ប្រទេស​ទាំង​មូល​នោះ មិន​ខុស​ពី​កម្មវិធី​កន្លង​មក​ទេ​ទាំង​កន្លែង​រៀបចំ​ពិធី និង​ភ្ញៀវ​ដែល​ចូលរួម​សុទ្ធ​សឹង​តែ​ជា​មនុស្ស​លំដាប់​ខ្ពស់។

តាមដានជាមួយយើង៖ Million Times

ចំណែក​សេដ្ឋី​នី គឹម ចាន់ណា ដែល​ជា​ភរិយា​សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក ជីប ម៉ុង ក៏​មាន​វត្តមាន​ក្នុង​ពិធី​មង្គលការ​ដ៏​អ៊ឹកធឹក​នោះ​ដែរ។ ជា​ធម្មតា​សេដ្ឋី​នី​រូប​នេះ ជា​មនុស្ស​ទាន់​សម័យ និង​មាន​រស​និយម​ក្នុង​ការ​ជ្រើសរើស​សម្លៀកបំពាក់ ព្រម​ទាំង​សម្ភារៈ​តែង​ខ្លួន​បាន​យ៉ាង​សមសួន ថ្លៃថ្នូរ​ក្នុង​ចំណោម​អភិជន​ជាន់​ខ្ពស់​ដូចគ្នា។

ក្នុង​ថ្ងៃ​មង្គលការ ម្ចាស់​ហាង​អាហារ​ជប៉ុន​ដ៏​ល្បី KYŌ Omakase លោក ជុន ហ្ស៊ុសតាំង កាលពី​ពេល​ថ្មី​ៗ​នេះ លោកស្រី​បាន​ទាក់ទាញ​ក្រសែភ្នែក​ឲ្យ​ចាប់អារម្មណ៍​លើ​ការ​តុបតែង​ខ្លួន។ ទាំង​ម៉ូដ​សម្លៀកបំពាក់ និង​កាបូប​ដ៏​អស្ចារ្យ Hermès តម្លៃ​ក្បែរ​ខ្ទង់​សែន​ដុល្លារ​ទៅ​ហើយ។

សេដ្ឋី​នី គឹម ចាន់ណា បាន​កាន់​កាបូប Kelly Pochette Blue Crocodile តម្លៃ ៦៥ ០០០ ដុល្លារ ដ៏​ប្រណីត​ស្រស់​ស្អាត និង​ជា​ប្រភេទ​កាបូប​អស្ចារ្យ​មួយ​ផង​ដែរ។ Blue Electric Crocodile Kelly Pochette Palladium Hardwareគឺជា​កាបូប​ដែល​ផលិត​ឡើង​មាន​កំណត់ ព្រម​ទាំង​គ្មាន​នៅ​ក្នុង​ស្ដុក​ទៀត​ឡើយ៕