ទ្រព្យសម្បត្តិរបស់លោក ដូណាល់ ត្រាំ មានកំណើនជាង ៣០០លានដុល្លារ ដោយសារតម្លៃភាគហ៊ុននៃក្រុមហ៊ុន Trump Media and Technology Group របស់លោក កើនឡើងខ្ពស់ បន្ទាប់ពីមហាសេដ្ឋីអាមេរិកម្នាក់នេះ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកលើកទី២។
សារព័ត៌មាន Forbes បានរាយការណ៍ថា គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ភាគហ៊ុនរបស់ក្រុមហ៊ុនលោកត្រាំ កើនតម្លៃជិត ៨% ប្រមាណ ៣៧ដុល្លារក្នុងមួយហ៊ុន ខណៈអនាគតប្រធានាធិបតីអាមេរិករូបនេះ មានភាគហ៊ុនក្នុងដៃ ៥៧% សរុបប្រហែល ១១៤,៧៥លានហ៊ុន។
រយៈពេលត្រឹមមួយខែតុលាប៉ុណ្ណោះ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Trump Media បានកើនឡើងរហូតដល់ ១១៩% ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកដូណាល់ ត្រាំ កើនឡើងជាបន្តបន្ទាប់រយៈពេលប៉ុន្មានខែចុងក្រោយ។
បច្ចុប្បន្ន លោកត្រាំ មានទ្រព្យសម្បត្តិសរុបរហូតដល់ ៦,៣ពាន់លានដុល្លារ ជាចំណុចខ្ពស់បំផុតមិនធ្លាប់មាន និងជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតទី ៥២៨ លើពិភពលោកថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ Fortune