អាមេរិកលុបចោលបំណុលជាង ១ពាន់លានដុល្លារ ពីប្រទេសសូម៉ាលី

អាមេរិកលុបចោលបំណុលជាង ១ពាន់លានដុល្លារ ពីប្រទេសសូម៉ាលី

រដ្ឋាភិបាលអាមេរិក បានប្រកាសលុបចោលបំណុលពីប្រទេសសូម៉ាលី ដែលមានចំនួន ១,១៤ពាន់លានដុល្លារ តាមរយៈកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំង២។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Bloomberg បានរាយការណ៍ថា កាលពីខែធ្នូ ឆ្នាំ២០២៣ ប្រទេសសូម៉ាលី ទទួលបានកម្មវិធីលើកលែងបំណុលពីក្រុមប្រទេសធំៗ ក្នុងទំហំទឹកប្រាក់ ៤,៥ពាន់លានដុល្លារ ខណៈការលុបចោលបំណុលរបស់អាមេរិកសារនេះ គឺជាការលុបចោលបំណុលច្រើនបំផុត។

បំណុលទាំងនោះ ប្រទេសសូម៉ាលីបានខ្ចីពីសហរដ្ឋអាមេរិក ដើម្បីយកមកអភិវឌ្ឍន៍ប្រទេស ទាំងផ្នែកសេដ្ឋកិច្ច សន្តិសុខសង្គម និងផ្នែកមនុស្សធម៌។

សូមជម្រាបដែរថា ប្រទេសសូម៉ាលី គឺជាប្រទេសក្រីក្របំផុតមួយលើពិភពលោក ដោយមានបំណុលសឹងស្មើ ៧០% នៃ GDP សរុប៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg