Elon Musk ផ្ដល់តម្រុយធំមួយ បើសិនបានមុខតំណែងក្នុងជួររដ្ឋបាលលោកត្រាំ

Elon Musk ផ្ដល់តម្រុយធំមួយ បើសិនបានមុខតំណែងក្នុងជួររដ្ឋបាលលោកត្រាំ

មហាសេដ្ឋីអាមេរិក Elon Musk ដែលជាអ្នកគាំទ្រធំបំផុតមួយរូប របស់បេក្ខភាពប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហើបប្រាប់សារព័ត៌មានថា នឹងមានការផ្លាស់ប្ដូរច្រើននៅក្នុងជួររដ្ឋាភិបាលអាមេរិក បើសិនជាលោកបានតួនាទីនៅក្នុងជួររដ្ឋបាលលោកត្រាំ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Wion បានរាយការណ៍ថា មេធំ Tesla នឹងកាត់បន្ថយចំនួនទីភ្នាក់ងារសហព័ន្ធ ដែលមានច្រើនស្កេកស្កះ ហើយលោកនឹងជួយប្រឹក្សាយោបល់ ទៅកាន់លោកត្រាំ ដើម្បីពង្រឹងប្រសិទ្ធភាពរដ្ឋាភិបាល ឲ្យកាន់តែប្រសើរជាងមុន។

គួររំលឹកបន្តិចថា អំឡុងពេលឃោសនារកសន្លឹកឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់សន្យថា នឹងតែងតាំងលោក Elon Musk ជាទីប្រឹក្សានៅក្នុងសេតវិមាន និងមានមុខតំណែងធំនៅក្នុងជួររដ្ឋាភិបាលរបស់លោក។

បច្ចុប្បន្ន ការបោះឆ្នោតនៅអាមេរិកបានបញ្ចប់ ហើយការរាប់សន្លឹកឆ្នោតកំពុងប្រព្រឹត្តទៅ ក៏ប៉ុន្តែសារព័ត៌មានធំៗជាច្រើន បានបង្ហាញការព្យាករថា លោកត្រាំ កំពុងនាំមុខលោកស្រី កាម៉ាឡា ហារីស ក្នុងការឡើងអង្គុយនៅកៅអីប្រធានាធិបតីអាមេរិក ពោលគឺខ្វះតែប៉ុន្មានសម្លេងទៀតប៉ុណ្ណោះ ជ័យជម្នះនឹងធ្លាក់ក្នុងកណ្ដាប់ដៃលោកដូណាល់ ត្រាំ៕

អត្ថបទ៖ Luffy រូបភាព៖ CNN