លំដាប់សេដ្ឋីនីស្រុកខ្មែរ ជាអ្នកដឹកដៃកូនកំលោះកូនក្រមុំ ម្ចាស់ KYŌ Omakase

លំដាប់សេដ្ឋីនីស្រុកខ្មែរ ជាអ្នកដឹកដៃកូនកំលោះកូនក្រមុំ ម្ចាស់ KYŌ Omakase

នៅ​ថ្ងៃនេះ​ម្ចាស់​ហាង​អាហារ​ជប៉ុន​ដ៏​ល្បី KYŌ Omakase លោក ជុន ហ្ស៊ុសតាំង បាន​ចូល​រោការ​ជាមួយ​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត ស្រេង វួចនី។ ងាក​ទៅ​មើល​អ្នក​ដឹក​ដៃ​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត គឺ​ជា​សេដ្ឋី​នី​ប្រចាំ​ប្រទេស​ខ្មែរ លោកស្រី ខៀវ សស៊ីលាភ ថៅកែហនុមាន និង​អ្នក​ដឹកដៃ​កូន​កំលោះ អ្នកស្រី លី ដាលីន ម្ចាស់​ហាង​នំប៉័ង BreadTalk។

តាមដានជាមួយយើង៖ Million Times

មង្គលការ​ដ៏​អ៊ឹកធឹក​ថ្មី​មួយ​នេះ ក៏​មិន​ខុស​ពី​កូន​អភិជន​ក្នុង​ស្រុក​ដទៃ​ទៀត​ដែរ មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​មាន​មុខមាត់​ក្នុង​ជួរ​រាជរដ្ឋាភិបាល អ្នក​ជំនួញ​ធំ​ៗ​លំដាប់​ប្រទេស។ ចំណែក​ការ​តុបតែង ដោយ​ផ្កា​ស្រស់​វិញ​ចំណាយ​អស់​រាប់​ម៉ឺន​ដុល្លារ ដើម្បី​លម្អ​កម្មវិធី​ឲ្យ​មើល​ទៅ​មាន​ភាព​ប្រណីត ស្អាត​បំផុត។

មិន​ខុស​ពី​កាល​កម្មវិធី wedding proposal ឡើយ ថៅកែ KYŌ Omakase រូប​នេះ បាន​ចំណាយ​ទាំង​កម្លាំង​កាយ​ចិត្ត ដើម្បី​ឲ្យ​ថ្ងៃ​ពិសេស​របស់​ខ្លួន​អស្ចារ្យ​បំផុត។

បើ​និយាយ​ពី​ហាង​អាហារ​ជប៉ុន​ដ៏​ល្បី KYŌ Omakase ដែល​មួយ​ពេល​អ្នក​ញ៉ាំ​ត្រូវ​ចំណាយ​ ៣ ពាន់​ដុល្លារ​ឯណោះ គឺជា​អាហារ​បែប​អភិជន​ជាន់ខ្ពស់ ហើយ​ភ្ញៀវ​ទៀតសោទ​គឺ​ជា​លំដាប់​សេដ្ឋី អ្នក​មាន​ៗ​ក្នុង​ស្រុក​ដែល​កក់​ទុក​សឹង​មិន​បាន៕