សាស្ត្រាចារ្យ Allan Lichtman ដែលធ្លាប់បានទស្សន៍ទាយលទ្ធផលបោះឆ្នោតប្រធានាធិបតីត្រឹមត្រូវចំនួន ៩លើក ក្នុងចំណោម ១០លើក បានអះអាងថា ក្នុងឆ្នាំនេះលោកស្រីកាម៉ាឡា ហារីស នឹងផ្ដួលលោកដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកស្រីដំបូងបង្អស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
លោក Allan បានស្រាវជ្រាវ និងរកឃើញនូវវិធីសាស្ត្រទស្សន៍ទាយលទ្ធផលបោះឆ្នោតប្រធានាធិបតី ដែលបានដាក់ឈ្មោះថា The Keys to the White House ដោយផ្អែកតាមការគណនាលើ ១៣ចំណុចគោលធំៗ ដើម្បីស្វែងរកលទ្ធផលចុងក្រោយ។
គោលការណ៍ ១៣ចំណុចធំៗរបស់លោក Allan គឺជាការស្រង់មតិប្រជាជនផ្អែកលើកត្តា និងកាលៈទេសៈសំខាន់ៗដូចជា តើនៅក្នុងអាណត្តិប្រធានាធិបតីមុន មានភាពអសន្តិសុខសង្គម បញ្ហាសេដ្ឋកិច្ច ឬក៏រឿងអាស្រូវទាក់ទងនឹងប្រធានាធិបតីអាមេរិក។
គួររំលឹកបន្តិចថា លទ្ធផលនៃការទស្សន៍ទាយប្រធានាធិបតីអាមេរិក ដែលធ្វើឡើងដោយលោក Allan គឺត្រឹមត្រូវ ៩០% ហើយកាលពីឆ្នាំ២០១៦ លោកក៏ធ្លាប់អះអាងថា លោកដូណាល់ ត្រាំ នឹងជាប់ឆ្នោតក្លាយជាមេដឹកនាំអាមេរិកផងដែរ។
សូមជម្រាបបន្ថែមថា នៅសល់ពេលតែមួយថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ខណៈបច្ចុប្បន្នការស្រង់មតិជាបឋមពីសារព័ត៌មានធំៗបង្ហាញថា សន្ទុះគាំទ្រលោកស្រីហារីស កំពុងនាំមុខលោកត្រាំ៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg