ឆ្នាំ ២០២៥ ខេត្តសៀមរាប ជាប់ឈ្មោះជាគោលដៅទេសចរណ៍កំពូល សម្រាប់ប្រជាជនអូស្ត្រាលី

ឆ្នាំ ២០២៥ ខេត្តសៀមរាប ជាប់ឈ្មោះជាគោលដៅទេសចរណ៍កំពូល សម្រាប់ប្រជាជនអូស្ត្រាលី

យោង​តាម​របាយការណ៍​ Skyscanner Travel Trend 2025 ​បាន​ឲ្យ​ដឹង​ថា​ខេត្ត​សៀមរាប បាន​ក្លាយ​ជា​ជម្រើស​ទិសដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​របស់​​ប្រជាជន​អូស្ត្រាលី​នៅ​ឆ្នាំ​ក្រោយ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន SBS អូស្ត្រាលី បាន​ឲ្យ​ដឹង​ថា កន្លង​មក​សម្រាប់​ប្រជាជន​អូស្ត្រាលី ប្រទេស​ជប៉ុន​ត្រូវ​បាន​ស្ថិត​នៅ​លំដាប់​ថ្នាក់​ខ្ពស់​បំផុត​នៅ​ក្នុង​បញ្ជី​ទិសដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​របស់​ពួក​គេ​។ដោយ​ឡែក​ តាម​ការ​បង្ហាញ​នៅ​ក្នុង​របាយការណ៍ Skyscanner Travel Trend 2025 តំបន់​ទេសចរណ៍​ខេត្ត​សៀមរាប​របស់​ប្រទេស​កម្ពុជា បាន​ឈរ​នៅ​លំដាប់​ខ្ពស់​បំផុត​សម្រាប់​ទិសដៅ​ទេសចរណ៍​របស់​ប្រជាជន​​អូស្ត្រាលី​នៅ​ឆ្នាំ ២០២៥ ដោយ​មាន​អត្រា​អ្នក​ចុច​ស្វែង​រក​​រហូត​ដល់ ៥២៩ ភាគរយ​។

ស្ថិត​ក្នុង​អត្រា​កំណើន​ដ៏​ខ្ពស់​នេះ បាន​ធ្វើ​ឲ្យ​ខេត្ត​ទេសចរណ៍​របស់​កម្ពុជា​មួយ​នេះ​វ៉ា​ដាច់​តំបន់​ទេសចរណ៍​ក្នុង​បណ្ដា​ប្រទេស​ចំនួន​ដូច​ជា​ ប្រទេស​ថៃ​ ​ហ្វីលីពីន​ កូរ៉េ​ ខាង​ត្បូង ហ្វាំងឡង់​ ប៉េរូ​ ន័រវែស​ កាហ្សាក់ស្ថាន​ និង​ប្រទេស​ឥណ្ឌូណេស៊ី​។​

គួរ​ឲ្យ​ដឹង​ដែរ​ថា លទ្ធផល​នៃ​ការ​រក​ឃើញ​មួយ​នេះ​ផ្អែក​លើ​ទីតាំង​ដែល​មាន​ចំនួន​អ្នក​ចុច​ស្វែងរក​ខ្ពស់​បំផុត​តាម​រយៈ​ជើង​ហោះហើរ​ក្នុង​រយៈ​ពេល​ ១២​ខែ​ចុង​ក្រោយ​របស់​អ្នក​ទេសចរ​ក្នុង​ប្រទេស​អូស្ត្រាលី៕