សម្តេច ហ៊ុន សែន បញ្ជាក់ហើយមិនលើកលែងទោសឲ្យអ្នកឧកញ៉ា លី សាម៉េត ត្រូវរួចខ្លួននោះឡើយ

សម្តេច ហ៊ុន សែន បញ្ជាក់ហើយមិនលើកលែងទោសឲ្យអ្នកឧកញ៉ា លី សាម៉េត ត្រូវរួចខ្លួននោះឡើយ

បើទោះបីជាលោក លី សាម៉េត បានចេញវីដេអូទទួលស្គាល់កំហុស និងសូមទោសទាំងឡាយដែលកន្លងទៅលោកបានយកឈ្មោះសម្តេច ហ៊ុន សែន ដើរបោកប្រាស់លុយពីប្រជាពលរដ្ឋអស់ច្រើនលានដុល្លារជាច្រើនករណី ក៏សម្តេចមិនលើកលែងទោសឲ្យលោក លី សាម៉េត រួចខ្លួននោះឡើយ។

នៅរសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លោក លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ចំណែកជំនួយការសម្តេចម្នាក់ទៀត ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។

តាមដានជាមួយយើង៖ Million Times

សម្តេចប្រធានព្រឹទ្ធសភា បានសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួន ហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។

សម្តេចបញ្ជាក់ថា លោក លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយ នគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។

សម្តេចថ្លែងថា «ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ