ធនាគារជាតិស្វីស បានប្រកាសប្រាក់ចំណេញប្រចាំត្រីមាសទី៣ ចំនួន ៥,៦៧ពាន់លានហ្វ្រង់ ឬប្រហែល ៦,៥ពាន់លានដុល្លារ ដោយសារការកើនឡើងនៃតម្លៃមាសទូទាំងសកលលោក។
តាមដានជាមួយយើង៖ Million Times
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រាក់ចំណេញទាំងស្រុងរបស់ធនាគារស្វីស គឺប្រហែល ៩០% បានមកពីតម្លៃមាស ដែលរក្សាទុកប្រមាណ ១ ០៤០តោន ពោលគឺទទួលបានប្រមាណ ៥ពាន់លានដុល្លារ។
ដុំមាស ដែលត្រូវបានចាត់ទុកជាទ្រព្យសំខាន់បំផុត អំឡុងពេលស្ថានភាពនយោបាយ និងសេដ្ឋកិច្ច មានភាពស្រពិចស្រពិល បានឡើងថ្លៃដល់ ៣១% ជាចំនួនបំបែកកំណត់ត្រា ខណៈភាពមិនប្រាកដប្រជា ជុំវិញអនាគតមេដឹកនាំអាមេរិកថ្មី និងការកើនឡើងបំណុលរបស់សហរដ្ឋអាមេរិកផងនោះ គឺជាកត្តាចំបងរុញច្រានឲ្យមាសឡើងថ្លៃខ្លាំងនៅក្នុងឆ្នាំនេះ៕
អត្ថបទ៖ Luffy រូបភាព៖ WSJ