ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ដូណាល់ ត្រាំ មានកំណើនជាខ្លាំងនៅក្នុងខែតុលានេះ ដោយក្នុងរយៈពេលត្រឹម ៣០ថ្ងៃ បានកើនពី ៤ពាន់លានដុល្លារ រហូតដល់ចំនួន ៨ពាន់លានដុល្លារ។
តាមដានជាមួយយើង៖ Million Times
តាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា កំណើនទ្រព្យសម្បត្តិដ៏ច្រើនបែបនេះ គឺបណ្ដាលមកពីតម្លៃភាគហ៊ុននៃក្រុមហ៊ុន Trump Media & Technology Group (TMTG) របស់បេក្ខភាពប្រធានាធិបតីអាមេរិករូបនេះ។
ភាគហ៊ុនរបស់ក្រុមហ៊ុន TMTG បានឡើងថ្លៃរហូតដល់ ២៤៩,២% នៅក្នុងខែតុលា ដោយបានឡើងថ្លៃពី ១៦,១៦ដុល្លារ រហូតដល់ ៥១,៥ដុល្លារក្នុងមួយហ៊ុន។
បច្ចុប្បន្នលោក ដូណាល់ ត្រាំ បានក្លាយជាមហាសេដ្ឋីមានលុយច្រើនបំផុតលើលោកទី ៣៥៧ ជាមួយទ្រព្យសម្បត្តិសរុប ៨ពាន់លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ PBS