ពិតជាដំណឹងដ៏ល្អ សម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A អាចធ្វើដំណើរ ១ ឆ្នាំពេញ ដោយឥតគិតថ្លៃពីសេដ្ឋីផ្នែកដឹកជញ្ជូន សួរ វីរៈ គឺក្រុមហ៊ុន វិរៈប៊ុនថាំ។
អ្នកឧកញ៉ា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនវិរៈប៊ុនថាំ បានឲ្យដឹងថា សិស្សនិទ្ទេស A ទាំងអស់សរុប ២២១៦ នាក់ នឹងអាចធ្វើដំណើរទាំង ២៥ ខេត្ត/ក្រុង រយៈពេលពេញ១ឆ្នាំ ហើយថែមទាំងអាចធ្វើដំណើរទៅប្រទេសថៃ ,វៀតណាម និងប្រទេសឡាវទៀតផង។
ម្ចាស់ក្រុមហ៊ុនវិរៈប៊ុនថាំអេចប្រេស ខូអិលធីឌី បានឲ្យដឹងថាការដែល ក្រុមហ៊ុនលោកធ្វើបែបនេះ ព្រោះជាផ្នែកមួយក្នុងការជួយកាត់បន្ថយការចំណាយ លើការធ្វើដំណើរមករៀនពីខេត្ត ទៅភ្នំពេញក៏ដូចជា ដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាករបស់ពួកគេផងដែរ។
សម្រាប់សិស្សដែលទើបដឹងលទ្ធផល ហើយចង់ទទួលបានការជួយឧបត្ថម្ភនេះ ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
– សូមប្អូនសិស្សានុសិស្សនិទ្ទេសA ចូលតាមLink ដើម្បីបំពេញព័ត៌មាន
– សូមភ្ជាប់មកនូវជាមួយសាលាកបត្រ និងលំដាប់ពិន្ទុមកជាមួយ
ការចូលរួមចំណែករបស់អ្នកឧកញ៉ា ធ្វើឲ្យមហាជនស្ងើចសរសើរចំពោះទឹកចិត្តដ៏ធំធេង ហើយជាការបង្ហាញឲ្យឃើញពីការស្រលាញ់កូនខ្មែរគ្រប់ៗរូប និងជាការលើកទឹកចិត្តខ្ពស់ និងការឲ្យតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មេងៗជំនាន់ក្រោយ៕