សេដ្ឋីនី ទ្រី ដាណា បានចែករំលែកក្ដីរំភើប រហូតស្រក់ទឹកភ្នែក ក្រោយកូនស្រីច្បងរបស់អ្នកស្រី គឺយុវតី ដាណា ភីន លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់កូនស្រីបាននិទ្ទេស A។
ការប្រកាសលទ្ធផលបាក់ឌុបនៅភ្នំពេញល្ងាចនេះ រកឃើញនិទ្ទេស A ម្នាក់ក្នុងចំណោម ២ ២១៦ នាក់ នៅទូទាំងប្រទេស។ កូនស្រី របស់សេដ្ឋីនីអនឡាញ រូបនោះ តែងនាំមោទនភាពដល់អ្នកស្រីរហូត ព្រោះតាំងពីដើមឡើយតែងទទួលបានការកោតសរសើរពីលទ្ធផលរៀនពូកែ និងសិស្សដ៏មានភាពក្លាហាន។
អ្នកស្រី ទ្រី ដាណា បានរៀបរាប់ទាំងក្ដីរំភើបថា ការខិតខំរបស់កូនស្រីច្បងទាំងយប់ទាំងថ្ងៃ សឹងគ្មានពេលសម្រាក ពេលនេះទទួលបានលទ្ធផលល្អដូចការរំពឹងទុក។ កូនស្រីរបស់លោកស្រី ដាណា គឺជាក្មេងស្រីកតញ្ញូ និងមិនធ្លាប់ធ្វើឲ្យក្រុមគ្រួសារពិបាកចិត្តម្ដងណាឡើយ ដោយការរៀនសូត្រក៏ល្អ អត្តចរិតក៏ប្រពៃ និងគ្មានអំនួតជាកូនសេដ្ឋីនីឡើយ ហើយចូលចិត្តស្លៀកពាក់បែបធម្មតាៗ។
អ្នកជំនួញអនឡាញដ៏ល្បី ទ្រី ដាណា មានកូន ៣ នាក់ ហើយ ដាណា ភីន គឺជាកូនស្រីច្បងដ៏ល្អ ព្រមទាំងនាំមុខមាត់ដល់គ្រួសារ និងសាលាជារឿយៗ។ មិនតែងប៉ុណ្ណោះ បើទោះជា ដាណា ភីន ជាកូនស្រីលំដាប់សេដ្ឋីអនឡាញប្រចាំប្រទេសក៏ពិតមែន តែនាងជាមនុស្សមិនចេះវាយឫក និងមិនចេះលេងខ្លួនបែបឡូយឆាយឡើយ៕