ក្នុងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា ដែលព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្តលេខាលើជំពូកទាំង ៩ ដែលមានបទបញ្ញត្តិទូទៅជាច្រើន ក្នុងនោះ នាជំពូកទី ៨ ក៏បានចែងពីសិទ្ធិ និងកាតព្វកិច្ចរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មានសិទ្ធិស្នើសុំឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាផ្សេងៗ។
សិទ្ធិ និងកាតព្វកិច្ច របស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មានដូចខាងក្រោម៖
១. ទទួលបាននូវការផ្ដល់ងារជាកិត្តិយស ការលើកទឹកចិត្ត និងឯកសណ្ឋានផ្លូវការ ឬការចាត់តាំងក្នុងមុខងារដែលមិនត្រូវបានហាមឃាត់ក្នុងព្រះរាជក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
២. អាចលើកសំណូមពរ ឬសំណើផ្សេងៗតាមរយៈសមាគមឧកញ៉ាកម្ពុជា មករាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងដោះស្រាយ
៣. ចូលរួមថែរក្សា ការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ
៤. ចូលរួមលើកកម្ពស់ កិច្ចការសង្គម និងការងារមនុស្សធម៌ផ្សេងៗ
៥. ចូលរួមផ្ដល់ព័ត៌មានដល់សមាគមឧកញ៉ាកម្ពុជាក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះគោរមវន្ត។
ក្នុងជំពូកទី ៨ មាត្រា ១៧ ក៏បានចែងយ៉ាងច្បាស់ថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណាដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។
សូមអានព្រះរាជក្រឹត្យ ដូចខាងក្រោម ដើម្បីឲ្យយល់កាន់តែច្បាស់៖