ទីផ្សារមាស និងគ្រឿងអលង្ការនៅប្រទេសចិន កំពុងជួបប្រទះការធ្លាក់ចុះជាខ្លាំង បន្ទាប់ពីរបាយការណ៍ជួញដូរមាសប្រចាំត្រីមាសទី៣ បង្ហាញឲ្យឃើញថា តម្រូការបានធ្លាក់ចុះជាង ២០%។
បើតាមការគណនារបស់សារព័ត៌មាន Bloomberg ដោយផ្អែកលើទិន្នន័យពីក្រុមប្រឹក្សាមាសរបស់ប្រទេសចិននាថ្ងៃទី២៨ ខែតុលាបានឲ្យដឹងថា នាត្រីមាសទី៣ តម្រូវការគ្រឿងអលង្ការបានថយចុះ ២៩% មកនៅត្រឹម ១៣០តោន ស្របពេលមាសដុំ និងកាក់មាស ធ្លាក់ចុះ ៩% នៅត្រឹម ៦៩តោនប៉ុណ្ណោះ។
តម្រូវការធ្លាក់ចុះខ្លាំងបែបនេះ បណ្ដាលមកពីតម្លៃមាសឡើងថ្លៃខ្លាំងពេក ពោលជាង ១០ខែមកនេះ តម្លៃមាសកើនដល់ចំណុចកំពូលថ្មី ដោយមានតម្លៃជិត ៣ ៣០០ដុល្លារក្នុងមួយតម្លឹង ដោយសារធនាគារកណ្ដាលធំៗ កំពុងសម្រុកទិញមាសទុក។
បន្ថែមពីនោះ កត្តាសេដ្ឋកិច្ចមានភាពស្រពិចស្រពិល ក៏រឹតតែធ្វើឲ្យប្រជាជនចិន មានការរារែកក្នុងការទិញមាស និងគ្រឿងអលង្ការផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ MarketWatch