ឧកញ៉ា ឈាង សុវណ្ណរតនៈ នាំយកម៉ាកយីហោ Cartenz Tactical ដ៏ល្បីមកកាន់កម្ពុជា

ឧកញ៉ា ឈាង សុវណ្ណរតនៈ នាំយកម៉ាកយីហោ Cartenz Tactical ដ៏ល្បីមកកាន់កម្ពុជា

ឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន RTNK Retail  បានចុះអនុស្សរណៈនៃការយោគយល់លើអាជីវកម្មថ្មីមួយទៀតហើយលើម៉ាកយីហោ Cartenz Tactical ដែលមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

ក្រុមហ៊ុន អធីអិនខេ ជាដៃគូផ្តាច់មុខ និងតែមួយគត់ដែលនាំយកម៉ាកយីហោ Cartenz Tactical ពីប្រទេសឥណ្ឌូនេស៊ីមកកាន់ប្រទេសកម្ពុជា ដែលមានអាយុកាលជិត ២០ឆ្នាំ មកហើយ។ 

តាមដានជាមួយយើង៖ Million Times

ជម្រាបផងដែរថា ម៉ាកយីហោ Cartenz Tactical មានឥទ្ធិពល និងការសហការយ៉ាងរលូនជាមួយកងកម្លាំងការពារជាតិឥណ្ឌូនេស៊ី។

ឧកញ៉ា ឈាង សុវណ្ណរតនៈ បានថ្លែងថា «ការចុះអនុស្សរណៈនេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ យើងនឹងបន្តការសហការជាមួយ ម៉ាកយីហោ Cartenz Tactical ឱ្យកាន់តែរីកចម្រើន និង ជោគជ័យឆ្ពោះទៅរកគោលដៅរួម ជាពិសេស យើងនឹង ធានាអោយបាននូវគុណភាព តម្លៃ និង ទំនុកចិត្តជូនទៅដល់អតិថិជនទាំងអស់»។


លោកឧកញ៉ាបន្តថា នេះជាលើកដំបូងបំផុតហើយដែល ម៉ាកយីហោ Cartenz Tactical បានមកដល់ប្រទេសកម្ពុជា ដោយមានតម្រូវការ និងការគាំទ្រពីសំណាក់អតិថិជនដ៏ច្រើន។ Cartenz Tactical  អាចផ្ដល់ជម្រើសជាច្រើនបែប ឥឡូវនេះអតិថិជនទាំងអស់អាចមកទិញទំនិញ ដូចជា សម្លៀកបំពាក់បុរស ស្បែកជើង និង សម្ភារ: tactical ពិសេសជាច្រើនទៀតនៅ pop up store ដែលមានទីតាំងនៅបុរីប៉េងហួតបឹងស្នោរ។ ម៉ូតទាំងអស់សុទ្ធសឹងតែជាម៉ូតថ្មីៗ លំដាប់អន្តរជាតិ មានគុណភាពខ្ពស់ និង ប្រើប្រាស់បានច្រើនបែបបទ ទៅតាមស្ថានការ។ 

បើតាមលោកឧកញ៉ា ឈាង សុវណ្ណរតនៈ ក្នុងពេលឆាប់ៗនេះ ហាង Cartenz Tactical  នឹងបើកសម្ពោធជាផ្លូវការដែលមានទីតាំងស្ថិតនៅផ្លូវ ៣១៥ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ក្រុងភ្នំពេញ៕