Mahra Lotfi គឺជាវេជ្ជបណ្ឌិត Emirati ដែលជោគជ័យខ្លាំង ហើយថ្មីៗនេះនាងទើបទទួលមកុដពី Miss Global Peace ហើយនាងនឹងតំណាងប្រទេសអារ៉ាប់រួម មកកម្ពុជាក្នុងកម្មវិធីប្រកួត Miss Planet International 2024 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា នៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
មិនត្រឹមតែជាវេជ្ជបណ្ឌិតដ៏ស្រស់ស្អាត នាងក៏ជារាជិនីសម្រស់ ដែលទទួលបានជោគជ័យ ត្រួសត្រាយក្នុងវិស័យព្យាបាលដោយកោសិកាដើម (stem cells) និងក្លាយជាឯកអគ្គរដ្ឋទូតរបស់ UAE ក្នុងវិស័យនេះ ខណៈដែល ថ្ងៃអនាគតវា នឹងជួយមនុស្សរាប់លាននាក់ព្យាបាលការឈឺចាប់ផ្សេងៗ តាមកោសិកាដើម (stem cells)។
ថ្មីៗនេះវេជ្ជបណ្ឌិត Mahra បានចូលរួមក្នុងកម្មវិធី Venice ហើយនាងបានបង្ហាញខ្លួនក្នុងរូបរាងដ៏ស្រស់បំព្រង និងឆើតឆាយ មើលទៅដូចព្រះនាង។ Mahra នាងមានជំនាញជាច្រើនទៀត ក្រៅពីវេជ្ជបណ្ឌិត នាងក៏ជាអ្នកជំនួញផងដែរ។ នាងជាអ្នកបង្កើតមាតិកាដ៏មានឥទ្ធិពល ក្នុងវិស័យ Fashion និងបង្កើតម៉ាកយីហោផ្ទាល់ខ្លួនដ៏ល្បី “boutiqaat” ដូចនេះនាងអ្នកតំណាងដែលរួមបញ្ចូលគ្នានូវភាពស្រស់ស្អាត និងផ្នែកវេជ្ជសាស្ត្រ។
Mahra បានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តជាច្រើនក្នុង និងក្រៅ UAE ហើយបានធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមរបស់វេជ្ជបណ្ឌិតគ្មានព្រំដែនរូបនេះ។
វេជ្ជបណ្ឌិត Mahra Lotfy បានទទួលពានរង្វាន់ជាច្រើន សម្រាប់តួនាទីជាអ្នកត្រួសត្រាយរបស់នាងនៅក្នុងវិស័យនេះ។ កិត្តិយសដ៏លេចធ្លោបំផុតមួយ ដែលនាងទទួលបាន គឺអង្គការសហប្រជាជាតិ ផ្ដល់កិត្តិយសដល់នាងនូវងារជាឯកអគ្គរដ្ឋទូត Stem Cell បន្ទាប់ពីនាងដាក់ឯកសារស្រាវជ្រាវអំពីកោសិកាដើម(stem cells)។
នាងក៏ទទួលបានពានរង្វាន់សហគ្រិនច្នៃប្រតិដ្ឋអារ៉ាបល្អបំផុត និង ពានរង្វាន់សមិទ្ធផលល្អបំផុតសម្រាប់ស្ត្រីក្នុងវិស័យវិជ្ជាជីវៈនៅអារ៉ាប់រួមសម្រាប់ឆ្នាំ២០១៩។ ពានរង្វាន់សម្រាប់សមិទ្ធផលដ៏ល្អបំផុតរបស់ស្ត្រីក្នុងការគាំទ្រគំនិតផ្ដួចផ្ដើមមនុស្សធម៌ និងសហគមន៍ និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីនៅក្នុងប្រទេសអារ៉ាប់រួម។
វេជ្ជបណ្ឌិត Mahra បានបង្ហាញឲ្យឃើញកាន់តែច្រើនថា ស្ត្រីនៅ UAE មិនមែនជាការពឹងពាក់បន្ថែម ឬជាផ្នែកកែសម្ផស្សទេ ប៉ុន្តែមានតួនាទីសម្រេចបាននូវភាពច្នៃប្រតិដ្ឋដ៏ទូលំទូលាយ ហើយក្តីសង្ឃឹមរបស់នាង គឺគ្មានដែនកំណត់៕