នាថ្ងៃសុក្រ ទី២៥ ខែតុលា ធនាគារកណ្ដាលអូស្ត្រាលី បានប្រកាសពីការខាតបង់ ៤ឆ្នាំជាប់ៗគ្នា ដោយនៅឆ្នាំសារពើព័ន្ធ ដែលបញ្ចប់ក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានខាតប្រាក់ ៤,២ពាន់លានដុល្លារអូស្ត្រាលី ឬប្រហែល ២,៨ពាន់លានដុល្លារអាមេរិក។
តាមដានជាមួយយើង៖ Million Times
តាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា ការខាតបង់របស់ធនាគារ គឺដោយសារការប្រាក់ដែលធនាគាររកបានពីផលប័ត្រមូលបត្របំណុល និងទ្រព្យសកម្មផ្សេងទៀត ដែលភាគច្រើនទទួលបានក្នុងអត្រាការប្រាក់ទាបបំផុត ក្នុងអំឡុងពេលជំងឺរាតត្បាត មានចំនួនទាបជាងទឹកប្រាក់ដែលត្រូវបង់ ឱ្យម្ចាស់គណនីដាក់ប្រាក់ក្នុងធនាគាររបស់ខ្លួន។
ធនាគារកណ្ដាលអូស្ត្រាលី បានជួបប្រទះការខាតបង់តាំងពីឆ្នាំ២០២១ មកទល់បច្ចុប្បន្ន ក៏ប៉ុន្តែពួកគេអះអាងថា វាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់គោលនយោបាយរូបិយវត្ថុរបស់ខ្លួនឡើយ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters