Elon Musk ប្រឈមការជាប់ពន្ធនាគារ ជុំវិញករណីចែកលុយជូនហ្វេនលោក ត្រាំ

Elon Musk ប្រឈមការជាប់ពន្ធនាគារ ជុំវិញករណីចែកលុយជូនហ្វេនលោក ត្រាំ

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន មហាសេដ្ឋី Elon Musk បានប្រកាសចែកលុយ ១លានដុល្លាររៀងរាល់ថ្ងៃ សម្រាប់អ្នកគាំទ្រលោក ដូណាល់ ត្រាំ រហូតដល់ថ្ងៃបោះឆ្នោត ខណៈរឿងរ៉ាវមួយនេះ អាចធ្វើឲ្យមេធំ Tesla ប្រឈមមុខជាមួយការជាប់ពន្ធនាគារ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន New Republic បានរាយការណ៍ថា ក្រសួងយុត្តិធម៌អាមេរិកកំពុងស្វែងរកថា សកម្មភាពរបស់លោក Elon Musk អាចរាប់បញ្ចូលជាឧក្រិដ្ឋកម្មសហព័ន្ធឬយ៉ាងណា ដ្បិតវាប្រៀបដូចជាការជួលមនុស្ស មកបោះឆ្នោតអញ្ចឹង។

តាមច្បាប់ចែងដោយសហព័ន្ធ បុគ្គលដែលជួលមនុស្សមកបោះឆ្នោត ត្រូវបង់ប្រាក់ពិន័យ ១០ ០០០ដុល្លារ ឬជាប់ព័ន្ធនាគាររហូតដល់ ៥ឆ្នាំ និងអាចទទួលទោសទាំង២ បើសិនជាករណីធ្ងន់ធ្ងរ។ តែអ្នកជំនាញអះអាងថា បើទោះជា Elon Musk ប្រព្រឹត្តល្មើសច្បាប់ សណ្ឋានទំងន់ទោសរបស់លោក គឺនៅត្រឹមកម្រិតស្រាលប៉ុណ្ណោះ។

បន្ទាប់ពីប្រកាសការចែកលុយនោះហើយ មានបុគ្គល ៤រូប ដែលទទួលបានសែកទឹកប្រាក់ ១លានដុល្លារ ដោយមាន ៣នាក់នៅរដ្ឋ Pennsylvania និងម្នាក់ទៀតនៅរដ្ឋ North Carolina។

ក្រសួងយុត្តិធម៌បានផ្ញើលិខិតព្រមាន ទៅកាន់ក្រុម America PAC របស់លោកត្រាំ កាលពីថ្ងៃពុធ ជុំវិញការចែកលុយដ៏ច្រើននេះ ហើយ Elon Musk ក៏បានផ្អាកសកម្មភាពចែកលុយ តាមការព្រមាននោះផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ New York Post