ក្រោយជួបជាមួយមន្ត្រីចិន មេធំ Apple ប្ដេជ្ញាបង្កើនការវិនិយោគនៅមហាអំណាចអាស៊ីបន្ថែម

ក្រោយជួបជាមួយមន្ត្រីចិន មេធំ Apple ប្ដេជ្ញាបង្កើនការវិនិយោគនៅមហាអំណាចអាស៊ីបន្ថែម

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានប្ដេជ្ញាបង្កើនការវិនិយោគនៅប្រទេសចិនបន្ថែមទៀត បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងឧស្សាហកម្ម លោក Jin Zhuanglong។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Bloomberg បានរាយការណ៍ថា ជំនួបរវាងបុគ្គលទាំង ២រូប ជជែកគ្នាយ៉ាងជក់ចិត្តលើវិស័យបច្ចេកវិទ្យា និងឥទ្ធិពលដែលក្រុមហ៊ុន Apple កំពុងមាននៅប្រទេសចិន។

រដ្ឋមន្ត្រីចិនរូបនេះ បានទទូចឲ្យមេធំ Apple បន្តចាក់លុយវិនិយោគនៅប្រទេសខ្លួនបន្ថែម ជាពិសេសការបង្កើននូវសង្វាក់ផលិតកម្មគុណភាព ស្របពេលបច្ចុប្បន្នក្រុមហ៊ុន Apple ក៏កំពុងស្វែងរកដៃគូសហការពិសេសនៅចិន ដែលមានចក្ខុវិស័យអភិវឌ្ឍបច្ចេកវិទ្យា AI ផងដែរ។

ក្រុមហ៊ុនដែលអាចក្លាយជាដៃគូជាមួយ Apple លើការវិនិយោគបច្ចេកវិទ្យា AI អាចមានដូចជា ក្រុមហ៊ុន Alibaba Group Holding Ltd និងក្រុមហ៊ុន Baidu Inc ដែលមានចក្ខុវិស័យខ្ពស់ សម្រាប់បច្ចេកវិទ្យាដ៏ពេញនិយមមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg៕

អត្ថបទ៖ Luffy រូបភាព៖ SCMP