មង្គលការដ៏ធំមួយទៀតហើយ កាលពីម្សិលមិញគឺកូនស្រីលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងកូនកំលោះជាប្រធាននាយកដ្ឋានហ្វ្រង់កូហ្វូនីនៃក្រសួងការបរទេសកម្ពុជា មានវត្តមានថ្នាក់ដឹកនាំសំខាន់ៗក្នុងប្រទេស ព្រមទាំងអ្នកជំនួញធំៗដែលសុទ្ធសឹងជាសេដ្ឋីប្រចាំប្រទេសទៅចូលរួមជាភ្ញៀវកិត្តិយស។
កូនក្រមុំឈ្មោះ ឆៃ ឫទ្ធិឆព័ណ្ណ ជាកូនស្រីលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងកូនកំលោះ ចាន់ បូនីរ៉ា ដែលជាកំលោះវ័យក្មេងទទួលមានតំណែងធំក្នុងជួរមន្រ្តី។
ក្នុងថ្ងៃពិសេសនៃអ្នកទាំង ២ ឃើញមានការចូលរួមពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងស្រ្តីទី១នៃកម្ពុជា លោកជំទាវ ពេជ្រ ចន្ទមុន្នី ភរិយាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងកូនប្រុសស្រីរបស់សម្ដេច ហ៊ុន សែន ជាច្រើនរូបទៀត។
មិនតែប៉ុណ្ណោះក៏មានវត្តមានគ្រួសារសេដ្ឋីតជំនាន់នៃគ្រួសារ ជីប ម៉ុង គឺលោក លាង ឃុន ជាសហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងលោក លាង ម៉េង ដែលជាប្អូនប្រុស សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង បានបណ្ដើរគ្នាចូលរួមពិធីជ៧យមង្គលកូនស្រី ឯកឧត្ដម ឆៃ ស៊ីណារិទ្ធ នៅមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ OCIC កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ។
គួរបញ្ជាក់ថាកូនកំលោះ ចាន់ បូនីរ៉ា ជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអតីតទីប្រឹក្សាស្ថានទូតបារាំងប្រចាំនៅកម្ពុជា៕
រូបភាព៖ The ring wedding cambodia