ម្ចាស់​បុរី ហេង បូរិន សហគ្រិនចូលចិត្តចែករំលែកចំណេះដឹង និងទស្សនៈល្អៗទាក់ទងអាជីវកម្ម

ម្ចាស់​បុរី ហេង បូរិន សហគ្រិនចូលចិត្តចែករំលែកចំណេះដឹង និងទស្សនៈល្អៗទាក់ទងអាជីវកម្ម

អ្នក​ឧកញ៉ា ហេង បូរិន ដែល​ជា​ម្ចាស់ បុរី ហេង បូរិន រួមទាំងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន​មួយ​រូប​ផង​ដែរ​នោះ ជា​បុគ្គល​សាធារណៈ​ដែល​ចូលចិត្ត​ចែករំលែក​ចំណេះ​ដឹង និង​ទស្សនៈ​ផ្សេង​ៗ ដើម្បី​ឲ្យ​សហគ្រិន ក៏​ដូចជា​វិនិយោគិន ទទួល​បាន​គំនិត​ថ្មីៗ។

តាមដានជាមួយយើង៖ Million Times

សម្រាប់​អ្នក​ជំនួញ​ល្បី​ឈ្មោះ​រូប​នេះ ជា​មនុស្ស​មាន​ចិត្ត​សប្បុរស និង​ចែករំលែក​ផ្សេង​ៗ​ទាំង​ចំណេះ និង​ទាន។ លោក​ក៏​ជា​បុគ្គល​ដែល​ចូលរួម​សកម្មភាព​សង្គម​នានា ដើម្បី​ជា​ប្រយោជន៍​រួម ធ្វើឲ្យ​មាន​ការ​គាំទ្រ និង​លើក​ទឹកចិត្ត​លោក​មិន​ដាច់​ឡើយ​លើ​បណ្ដាញ​សង្គម។

ងាក​ទៅ​មើល​បុគ្គលិក​រួម​ការងារ​វិញ ម្ចាស់​បុរី​រូប​នេះ ក៏​តែងតែ​លើក​ទឹកចិត្ត​អ្នក​ក្រោម​បង្គាប់​រហូត ឲ្យ​តែ​ដល់​ឱកាស​ពិសេស និង​កាដូ​ផ្សេង​ៗ។ មិន​ត្រឹម​សកម្មភាព​ធុរកិច្ច​ឡើយ អ្នក​ឧកញ៉ា ហេង បូរិន ក៏​មាន​តែង​សិក្សា និង​រក​អ្វី​ថ្មី​មក​ជួយ​ឲ្យ​មាន​ការ​រីក​ចម្រើន​ដល់​សង្គម។

គួរ​បញ្ជាក់​ថា​ឧកញ៉ា​រូប​នេះ គឺជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​បុរី ហេង បូរិន គ្រុប បាន​មាន​ប្រសាសន៍​ថា បុរី​របស់​លោក គឺផ្ដោត​ទៅ​លើ​គុណភាព​សំណង់​ជា​ចម្បង កេរ្តិ៍ឈ្មោះ និង​កិត្តិយស ដើម្បី​ធ្វើឲ្យ​អតិថិជន​ទទួល​បាន​ការ​គោរព​ស្រលាញ់​នៅ​ពេល​ទិញ​ផ្ទះ​ពី​បុរី ជាពិសេស​រស់នៅ​ប្រកប​ដោយ​គុណភាព។

អ្នក​ជំនួញ​ផ្នែក​ជំនួញ​អចលនទ្រព្យ​រូប​នេះ​មាន​ទាំង​អាជីវកម្ម​ផ្ទះល្វែង រួម​ទាំង​មាន​ក្រុមហ៊ុន បុត្រ​សម្ព័ន្ធ​មួយ​ចំនួន​ផ្សេង​ទៀត។ ត្បិតតែ​មាន​ឋានៈ​តួនាទី​ធំ តែ​ម្ចាស់​បុរី រូបនេះ ជា​មនុស្ស​សាមញ្ញ ដាក់ខ្លួន​ចូល​ក្នុង​ចំណោម​មនុស្ស​ទូទៅ មិន​ប្រកាន់ឫកពាជា​អ្នក​មាន​ឡើយ៕